ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើមានការត្រួត ពិនិត្យរាល់ទំនិញ ដែលនាំចូលមកកម្ពុជា ពិសេសអាហារ និងថ្នាំពេទ្យ ត្រូវតែមានភាពច្បាស់លាស់ យើងមិនត្រូវឲ្យប្រជាជនកម្ពុជា ក្លាយទៅជាអ្នក ដែលត្រូវធ្វើតេស្តថ្នាំ របស់ប្រទេសណាមួយនោះទេ។
សម្តេចតេជោ បានមានប្រសាសន៍ថាៈ ការចាប់ផ្ដើមរបស់យើង ដំបូង គឺឲ្យតែបានឆ្អែត ទទួលទានអ្វី ក៏ទទួលទានទៅ ។ ក្រោយមកត្រឹមតែថាឲ្យឆ្អែតហើយ គឺឲ្យឆ្ងាញ់ទៀត។ ប៉ុន្តែឥឡូវនេះ បញ្ហាបានមកដល់ ឆ្អែតឆ្ងាញ់ ធានាសុខភាព។ នោះគឺជាបញ្ហាដែលយើងត្រូវគិត ហើយដែ លមានការពាក់ព័ន្ធ ត្រូវទទួលខុសត្រូវ មិនអាចឆ្ងាញ់ថ្ងៃនេះ ហើយវា អាចបីឆ្នាំក្រោយ ស្លាប់នោះទេ ។
សម្តេចតេជោ បានលើកឡើងថាៈ បញ្ហាដែលត្រូវយកចិត្តទុកដាក់ នាពេលនេះ គឺត្រូវតែពិនិត្យការផលិត និងបង្កើតជាចំណីអាហារ ឲ្យប្រជាពលរដ្ឋរបស់យើង មានសុវត្ថិភាព និងសុខភាពល្អ។ ចំណុចនេះ ជាចំណុចដែលត្រូវគិត ពីមុនត្រឹមតែមួយឆ្អែត។ ក្រោយមក ឲ្យឆ្អែតហើយ ឲ្យឆ្ងាញ់ ឥឡូវ ឆ្អែតឆ្ងាញ់ និងធានាសុវត្ថិភាព។ អញ្ចឹង យើងត្រូវដាក់ចេញ នូវគោលដៅនៃការដោះស្រាយ ដែលវាទាក់ទងមិនត្រឹមតែហូបចុក និងសម្រាកព្យាបាល ជំងឺទេ យើងត្រូវពិនិត្យទៅដោយការ ផលិត និងកែច្នៃ ដែលទាមទារឲ្យមានការត្រួតពិនិត្យ និងការនាំចូល ត្រូវតែមានការត្រួតពិនិត្យ មុនឲ្យចរាចរ លើទីផ្សារ។
សម្តេចតេជោ បានបន្តថាៈ ដូច្នេះក្នុងប្រទេសរបស់យើង មុននាំចូលអ្វីមក គឺត្រូវតែត្រួត ពិនិត្យ។ សូមកុំឲ្យប្រជាជនកម្ពុជាក្លាយទៅជាអ្នកដែលគេ ត្រូវធ្វើតេស្តថ្នាំរបស់ប្រទេស ណាមួយឲ្យសោះ៕/V-PC