ដោយៈ តារារិទ្ធ/ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នេះសម្តេចអគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានលើកទឹ កចិត្តនិងផ្ដល់អនុសាសន៍មួយចំនួន ក្នុងការលើកកម្ពស់​វិស័យ​សុខាភិបាល និងគុណភាពនៃការផ្ដល់សេវាសុខាភិ បាលនៅកម្ពុជាដូច​ខាងក្រោម៖

១.ជំងឺ covid 19 ក្នុងពេលបច្ចុប្បន្ន ជំងឺឆ្លងកាចសាហាវផ្សេងទៀត ដែល​អាចកើតឡើងជាយថាហេតុនិងព្រឹត្តិការណ៍គ្រោះអាសន្នសុខភាពសាធាមរណៈដូចជាភាពស៊ាំនៃមេរោគនិង ភាពស៊ាំ និងជំងឺឆ្លងពីសត្វមកមនុស្ស សុខភាពសាធារណៈពាក់ព័ន្ធនឹងការ ប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ​ដូចជាទឹកជំនន់ ភាពរាំងស្ងួត ជាដើម នៅតែជាការគំរាមដល់សុខភាពសាធា រណៈ។ក្នុងបរិកានេះក្រសួងសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្ត​ពង្រឹង​ប្រព័ន្ធសន្តិសុខសុខភាពឱ្យមានសមត្ថ ភាពគ្រប់គ្រាន់ទាំងនៅថ្នាក់​ជាតិ​និងថ្នាក់ ក្រោមជាតិដើម្បីឆ្លើយតបទាន់ពេលវេ លានិងមានប្រសិទ្ធភាពក្នុង​ការអង្កេត​តាមដាននិងស្រាវជ្រាវរកករណីនិងវាយ តម្លៃស្ថានការណ៍ព្រម​ទាំង​លើកកម្ពស់សមត្ថភាពក្នុងការទប់ស្កាត់ កាត់បន្ថយហានិភ័យនិង​ការស្ដារឡើងវិញក្រោយវិបត្តិនៃការរាតត្បាតនៃជំងឺឆ្លងឬគ្រោះ អាសន្ន​សុខភាព​សាធារណៈ ។

២.កាកែលម្អគុណភាពសេវាសុខាភិបា លត្រូវធ្វើឡើងជាប្រចាំសំដៅ​លើកកម្ពស់គុណភាពសេវាថែទាំសុខភាពនិងសេវាផ្សេងទៀតដើម្បីឆ្លើយ​តបការរំពឹងទុក្ខរបស់អ្នកជំងឺឬអតិថិជននិងដើម្បីបង្កើតជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈក្នុងនោះចាំបាច់ទៅពង្រឹងប្រសិទ្ធភាពយន្តការតាមដាននិងវាយតម្លៃគុណ ភាពសេវាដែលកំពុងអនុវត្ត​ក្នុងពេលបច្ចុប្បន្ន ។

ទន្ទឹមនេះក្រសួងសុខាភិបាលត្រូវពិនិត្យ រៀបចំការអភិវឌ្ឍន៍និងអនុវត្ត​យន្តការ​​អភិបាល​កិច្ចឱ្យបានសមស្របទៅមូល ដ្ឋានសុខភាខាភិបាល​សាធារណៈដើម្បីធានាថាសេវាថែទាំសុខភាពដែលបានផ្ដល់អនុលោមភាពស្របតាមបទដ្ឋានកនិងស្តង់ដាដែលបានកំណត់ ។

៣.ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបា នជាអតិបរមានូវយន្តការផ្តល់សេវា​សុខា ភិបាលក៏ដូចជាការពង្រឹងការបណ្ដុះ បណ្ដាលលើផ្នែកសុខាភិបាល​ជំនាញ​រឹងនិងជំនាញទន់តាមរយៈការធ្វើបច្ចុប្ប ន្នកម្មកម្មវិធីសិក្សាជាប្រចាំ​ដើម្បីលើក កម្ពស់ក្រមសីលធម៌អាជីពក្នុងវិស័យដ៏មានសារៈសំខាន់នេះ។ការបញ្ចូលជំនា ញទន់ទៅក្នុងកម្មវិធីសិក្សា។ជាពិសេស ក្រមសីលធម៌ អាជីពនៅក្នុងវិស័យសុ ខាភិបាលចាំបាច់និងបន្ទាន់ ។ ខ្ញុំសុំលើកទឹកចិត្ត​ឱ្យក្រសួង​សុខាភិបាលបន្តគៀងគរបញ្ញាវ័ន្តកម្ពុជាដែលមានសញ្ញា បត្រ​កម្រិតឧត្តមមានមានបទពិសោធន៍ជាក់ស្ដែងក្នុងវិស័យសុខាភិបាលមកបង្រៀនតាមគ្រឹះស្ថានឧត្តមសិក្សានិងគ្រឹះស្ថានបណ្ដុះបណ្ដាល។ក្រសួងសុខា ភិបាលត្រូវបង្កើតយន្តការលើកទឹកចិត្តដល់សាស្ត្រាចារ្យក្នុងវិស័យសុខាភិបា លហើយធ្វើការស្រាវជ្រាវជាប្រចាំដើម្បីសម្រួចទាំងចំណេះដឹងទ្រឹស្ដីការអនុវត្តជាក់ស្ដែងឱ្យកាន់តែប្រសើរសំដៅបង្កើនប្រសិទ្ធភាពផ្ដល់សេវាសុខាភិបាល ។

៤.ប្រព័ន្ធគាំពារសង្គមគឺជាឧបករណ៌គោលនយោបាយសម្រាប់កាត់បន្ថយភាពក្រីក្រឬភាពងាយរងគ្រោះនិងវិស មភាពសង្គមព្រមទាំងការពារមូលធន​មនុស្ស ចំណេញការលូតលាស់នៃសេដ្ឋ កិច្ច ដូច្នេះក្រសួងសុខាភិបាល​និង​រដ្ឋបាលរាជធានីខេត្ត ត្រូវលើកកំពស់កិច្ចសហប្រតិបត្តិការជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធដើម្បីធានាបានប្រសិទ្ធភាព ដើម្បីសម្រាប់អនុវត្តកម្មវិធី​មូលនិធិសម ធម៌ សម្រាប់គ្រួសារក្រីក្រនិងគម្រោងបេឡាជាតិសន្តិសុខ​សង្គមផ្នែកថែទាំសុខភាពជាពិសេសត្រូវធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធ មិនទទួលបានការថែទាំសុខភាពដោយ សារតែគ្មាន​លទ្ធភាព​បង់ថ្លៃសេវាតាម រយៈយន្តការពិនិត្យតាមដាននិងវាយ តម្លៃនិង​និន្នាការនៃការប្រើប្រាស់សេវាថែទាំសុខភាពនិងប្រតិបត្តិការនៃកម្មវិធីមូលនិធិសមធម៌និងបេឡាជាតិសន្តិ សុខសង្គមផ្នែកថែទាំសុខភាព ។

៥.ខ្ញុំសុំលើកទឹកចិត្តដល់មន្ត្រីសុខាភិ បាល គ្រូពេទ្យនិងបុគ្គលិកថែទាំវេជ្ជសា ស្ត្រទាំងអស់ត្រូវបង្កើនការយកចិត្តទុក ដាក់ខ្ពស់ជាពិសេស ធ្វើអាទិភាព​វូបនីយកម្ម​សង្គ្រោះជីវិតមុនអ្វីៗទាំងអស់ ដោយប្រកាន់ជាប់នៅក្រមសីលធម៌​អា ជីព ដោយហេតុថាភាពជាចម្បងរបស់មន្ត្រីសុខាភិបាល គ្រូពេទ្យនិង​បុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ធ្វើការសង្គ្រោះជីវិតប្រជាជនទូទៅដែលតម្រូវ ឲ្យមានការព្យាបាលសុខភាពប្រកបដោ យទឹកចិត្តបរិសុទ្ធនិងគោរព​ស្រឡាញ់​អ្នកជំងឺមកទទួលសេវាសុខាភិបាល ។

៦.ត្រូវសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ក្រសួងសុខាភិបាលត្រូវលើក​កម្ពស់និងជំរុញខ្លឹមសារនិងផ្សព្ធផ្សាយបញ្ហាម្ហូបអាហារនិងគ្រឿងឧបភោគ បរិភោប ដើម្បីបញ្ចៀសឱ្យ​បាននូវផលប៉ះ ពាល់នៃអាហារទាំងនោះមក​លើសុខ ភាពរបស់ប្រជាជនដោយសារអាហារមួយចំនួនអាចបង្កផល​ប៉ះ​ពាល់ខ្លាំងដល់សុខភាពនិងអាយុជីវិតប្រជាជនដែលការនេះបង្កើនបន្ទុកចំណាយរបស់ប្រជាជននិង ចំណាយបន្ថែមរបស់រាជរដ្ឋាភិបាលក្នុងវិស័យ​សុខាភិបាល៕សរន/R