ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅល្ងាចថ្ងៃទី៧ ខែមីនាឆ្នាំ២០២៣នេះសម្តេចអគ្គមហាតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានលើកទឹកចិត្តឱ្យក្រសួងសុខាភិបាលបន្តកៀងគរបញ្ញាវ័ន្តកម្ពុជាដែលមានសញ្ញាបត្រកម្រិតឧត្តមមានបទពិសោធន៍ជាក់ស្ដែងក្នុងវិស័យសុខាភិបា លមកបង្រៀនតាមគ្រឹះស្ថានឧត្តមសិក្សានិងគ្រឹះស្ថានបណ្ដុះបណ្ដាល។

សម្តេចតេជោបានបន្តថាក្រសួងសុខាភិបា លត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាលក៏ដូចជាការពង្រឹងការបណ្ដុះបណ្ដាលលើផ្នែកសុខាភិបាលជំនាញរឹងនិងជំនាញទន់តាមរយៈការធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សាជាប្រចាំដើម្បីលើកកម្ពស់ក្រមសីលធម៌អាជីពក្នុងវិស័យដ៏មានសារៈសំខាន់នេះ។

សម្តេចបន្តថាការបញ្ចូលជំនាញទន់ទៅក្នុងកម្មវិធីសិក្សា។ជាពិសេសក្រមសីលធម៌ អា ជីពនៅក្នុងវិស័យសុខាភិបាលចាំបាច់និងបន្ទាន់ ។

សម្តេចតេជោបានបន្តថា”ខ្ញុំសុំលើកទឹកចិត្ត ឱ្យក្រសួងសុខាភិបាលបន្តគៀងគរបញ្ញាវ័ន្តកម្ពុជាដែលមានសញ្ញាបត្រកម្រិតឧត្តមមានមានបទពិសោធន៍ជាក់ស្ដែងក្នុងវិស័យសុខា ភិបាលមកបង្រៀនតាមគ្រឹះស្ថានឧត្តមសិក្សានិងគ្រឹះស្ថានបណ្ដុះបណ្ដាល”។

ក្រសួងសុខាភិបាលត្រូវបង្កើតយន្តការលើ កទឹកចិត្តដល់សាស្ត្រាចារ្យក្នុងវិស័យសុខា ភិបាលហើយធ្វើការស្រាវជ្រាវជាប្រចាំដើ ម្បីសម្រួចទាំងចំណេះដឹងទ្រឹស្ដីការអនុវត្តជាក់ស្ដែងឱ្យកាន់តែប្រសើរសំដៅបង្កើនប្រសិទ្ធភាពផ្ដល់សេវាសុខាភិបាល ៕