ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោក ជួហ្គិន គ្លីនស្មាន់ (Jurgen Klinsmannបានមកដល់ទឹកដីកូរ៉េខាងត្បូងដើម្បីចាប់ផ្តើមការងារជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង ហើយភ្លាមៗបានកំណត់គោលដៅបញ្ចប់ការខ្សត់ពាន Asian Cup ដែលបានអូសបន្លាយជាង ៦០ ឆ្នាំ។
លោកគ្លីនស្មាន់ អាយុ៥៨ ឆ្នាំ ដែលបានឈ្នះវើលខាប់ ឆ្នាំ ១៩៩០ ក្នុងនាមជាកីឡាករហើយបន្ទាប់មកបានដឹកនាំប្រទេសកំណើតអាល្លឺម៉ង់របស់គាត់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវើលខាប់ក្នុងឆ្នាំ ២០០៦ មុនពេលដឹកនាំក្រុមជម្រើសជាតិសហរដ្ឋអាម៉េរិកឡើងដល់ជុំទីពីរនៃវើលខាប់ឆ្នាំ ២០១៤ ត្រូវបានជួលដោយសមាគមបាល់ទាត់កូរ៉េកាលពីចុងខែមុន។
កូរ៉េខាងត្បូងមិនបានក្លាយជាជើងឯកទ្វីបអាស៊ីចាប់តាំងពីឆ្នាំ ១៩៦០ ហើយឥឡូវមានកៅអីសម្រាប់ Asian Cup ឆ្នាំ ២០២៣ ដែលត្រូវបានពន្យារពេលរហូតដល់ខែមករាឆ្នាំក្រោយ។
លោកគ្លីនស្មាន់ ដែលកុងត្រារបស់គាត់មានរហូតដល់ចប់វើលខាប់២០២៦ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីបានមកដល់អាកាសយានដ្ឋានអន្តរជាតិអ៊ីនឆុន នៅថ្ងៃពុធទី៨មីនានេះថា “គោលដៅគឺដើម្បីឈ្នះពាន Asian Cup។ នៅពេលការផ្តល់ជូនបានមកដល់ ខ្ញុំមានមោទនភាពនិងកិត្តិយសក្នុងការទទួលយក។ ខ្ញុំបានទៅលេងកូរ៉េជាច្រើនដង ហើយវាជាប្រទេសដ៏ល្អ មានប្រជាជនល្អ និងក្រុមដ៏ល្អ”។
ព្រឹត្តិការណ៍ Asian Cup នឹងប្រព្រឹត្តិទៅនៅប្រទេសកាតា ជាកន្លែងដែលជម្រើសជាតិកូរ៉េបានឈានដល់ជុំទីពីរនៃព្រឹត្តិការណ៍វើលខាប់កាលពីខែធ្នូឆ្នាំមុន ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក ប៉ាប្លូ បិនតូ (Paulo Bento)៕
លោកគ្លីនស្មាន់មកដល់កូរ៉េខាងត្បូងនៅថ្ងៃពុធនេះ