ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich នឹង​បើកទ្វារ​ផ្ទះ​ស្វាគមន៍ PSG ទាំង​មាន​សង្ឃឹម​ខ្ពស់ ក្រោយ​បាន​នាំ​មុខមុន ១-០ នៅ​ទឹកដី​បារាំង ខណៈ Tottenham ក៏​រំពឹង​ផ្តួល AC Milan ឡើង​វគ្គ​បន្ត​ផងដែរ ក្នុង UCL វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ជើង​ទី​២​នៅ​ថ្ងៃ​ពុធ​នេះ​។​

​ការព្យាករណ៍ ៖

– Bayern Munich vs PSG

* PSG ចាញ់ ៥ ដង​ក្នុង​ចំណោម​ការជួបគ្នា ៧ ដង​ចុងក្រោយ​ជាមួយនឹង​ក្រុម Bayern ក្នុង​ក្របខណ្ឌ Champions League​។​
* ក្រុម​បារាំង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​និង​ចាញ់​ក្នុង​ការប្រកួត​ក្រៅ​ដី​២​លើក​ក្នុងចំណោម​៣​លើកចុងក្រោយ​។​
* Bayern ឈ្នះ ១៥ ប្រកួត​ក្នុងផ្ទះ​ក្នុងចំណោម ១៧ លើក​ចុង​ក្រោយ​ក្នុង UCL​។​
* Mbappe ស៊ុត​ចូលក្នុង​៩​ប្រកួត​នៃ ១១ ប្រកួត​ចុងក្រោយ​ក្នុង UCL​។​

​ដោយ Neymar របួស​រហូតដល់​ចប់​រដូវ​កាល ក្តីសង្ឃឹម​របស់ PSG ក្នុងការ​បញ្ច​ប់​ការរង់ចាំ​របស់​ពួកគេ​សម្រាប់​ពានរង្វាន់ Champions League ហាក់​ត្រូវ​រលាយ​ជាថ្មី​ម្តងទៀត​មុន​ពេល​ពួកគេ​ទៅលេង​នៅ​ទឹកដី Munich ។ Bayern នាំមុខ ១-០ នៅ​ជើង​ទីមួយ ដូច្នេះ​ក្រុម PSG ដែល​ខ្សោយ​ជាង​មុន អាច​យកឈ្នះ​លើ​លទ្ធផល​នេះ​បាន​ឬ​អត់​?

​ក្រុម​ភ្ញៀវ​លេង​ឡើង​ចុះ​ក្នុង​ឆ្នាំ ២០២៣ ប៉ុន្តែ​ការ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​ចុងក្រោយ​របស់​ពួកគេ​នឹង​បង្កើន​ក្តីសង្ឃឹម​សម្រាប់​ឱកាស​របស់​ពួកគេ​នៅក្នុង​ទ្វីបអឺរ៉ុប​។ ទោះយ៉ាងណា ពួកគេ​ត្រូវ​ជួប​ក្រុម Bayern ដែល​មើល​ទៅ​លេង​ល្អ​ហួស បន្ទាប់​ពី​សម្រាក World Cup​។ ក្រុម​ម្ចាស់ផ្ទះ​កំពុង​ត្រៀម​ចូល​ដល់​វគ្គ​ជ្រៅៗ​ក្នុង​ក្របខណ្ឌ Champions League ខណៈ​កំណត់​ត្រា​របស់​ពួកគេ​ទល់នឹង​ក្រុម Paris ចង្អុលបង្ហាញ​ថា​ពួកគេ​មាន​ភាគរយ​ខ្ពស់​ក្នុងការ​កក់​កៅអី​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​។​

​បន្ទាប់​ពី​ឈ្នះ ៤ ដង​នៃ​ការប្រកួត Champions League ៥ លើកដំបូង​របស់​ពួកគេ​ជាមួយ Bayern Munich (​ចាញ់​១) PSG បាន​ឈ្នះ​តែ ២ ដង​ប៉ុណ្ណោះ​ក្នុងចំណោម ៧ លើក​ចុងក្រោយ​របស់​ពួកគេ ដោយ​ចាញ់ Bayern ៥ ដង​ក្នុង​ចំណោម​នោះ​។ ក្រុម​យក្ស​អាល្លឺម៉ង់​បាន​ឈ្នះ ១-០ ក្នុង​ការជួបគ្នា​៣​ដង​នៃ​ជំនួប​៤​លើក​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹង​ក្រុម PSG ប៉ុន្តែ​ការប្រកួត​នៅ​ថ្ងៃ​ពុធ​នេះ​គួរតែ​មាន​គ្រាប់​បាល់​ច្រើន​។​

Bayern បានឈ្នះ ១៥ ប្រកួត​នៃ Champions League ក្នុងផ្ទះ ១៧ លើក​ចុងក្រោយ​របស់​ពួកគេ ខណៈ​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី ៣០ គ្រាប់​ក្នុង ៨ ប្រកួត​ចុងក្រោយ​។ ក្រុម​យក្ស​អាល្លឺម៉ង់​បាន​ឈ្នះ​ការប្រកួត​ទាំង​៧​លើក​ក្នុង UCL រដូវ​កាល​នេះ ខណៈ​ពួកគេ​ត្រូវ​ជួប​ក្រុម PSG ដែល​ចាញ់​ក្រុម Monaco ៣-១ និង ២-១ ក្រោម​ស្នាដៃ​ក្រុម Marseille នៅ​ការប្រកួត​ក្រៅ​ដី​៣​លើកចុងក្រោយ​។​

​ក្រុម​ភ្ញៀវ​តែងតែ​មាន​ប្រយុទ្ធ​មុត​ស្រួច ទោះបីជា Neymar អវត្តមាន​ក៏ដោយ​។ ការប្រកួត​ជើង​ទី​១ គឺជា​លើក​ទី​មួយ​ដែល​ក្រុម​ជើងឯក​បារាំង​ខកខាន​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ក្នុង ១៥ លើក​ចុង​ក្រោយ​ក្នុង​ក្រប​ខណ្ឌ Champions League ខណៈ​ពួកគេ​ស៊ុត​បញ្ចូល​ទី ១០ ប្រកួត​ក្នុងចំណោម ១១ លើក​មុន​នៅក្នុង​ការប្រកួត​ទាំងអស់​។​

Kylian Mbappe ធ្លាប់​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​ក្រៅ​ដី Champions League ទាំង​ពីរ​ប្រកួត​ជាមួយ​ក្រុម Bayern Munich ខណៈ​រូបគេ​ស៊ុត​ចូល ៥ គ្រាប់​ក្នុង ៣ ប្រកួត​ចាប់តាំងពី​ចាញ់​ក្រុម Bayern ក្នុងផ្ទះ​។ រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង ៩ ប្រកួត​នៃ ១១ ប្រកួត​ចុងក្រោយ​ក្នុង​ក្របខណ្ឌ Champions League ដូច្នេះ​រំពឹងថា​នឹង​មាន​គ្រាប់​បាល់​ច្រើន​ក្នុង​ការប្រកួត​នេះ​។​

​លទ្ធផល​ទស្សនទាយ Bayern ឈ្នះ ៤-២​។​

– Tottenham Hotspur vs AC Milan

* Milan ចាញ់​៣​លើក​ពី​ការប្រកួត​ក្រៅ​ដី​៤​លើកចុងក្រោយ​។​
* Milan ចាញ់ ១៣ ដង​នៃ​ការប្រកួត​ក្រៅ​ដី ២១ លើ​ក​របស់​ពួកគេ​ទៅកាន់​ទឹកដី​អង់គ្លេស​នៅពាន​អឺរ៉ុប​។​
* ក្រុម​ភ្ញៀវ​ចាញ់​ក្រៅ​ដី​៣​លើកចុងក្រោយ​ទៅ​កាន់​ទីក្រុង​ឡុង​ដ៍ រួម​ទាំង​ការ​ចាញ់ Chelsea ៣-០ កាលពី​ខែ​តុលា​។​
* Tottenham បានឈ្នះ ៤ ដង​ក្នុង​ចំណោម ៥ ដង​ចុងក្រោយ​របស់​ពួកគេ​នៅក្នុង​ទឹកដី​ខ្លួន​ឯង​ក្នុង​លទ្ធផល​ទល់នឹង​សូន្យ​។​

Tottenham មាន​ការងារ​ត្រូវ​ធ្វើ​នៅ​អឺរ៉ុប​ក្នុង​សប្តាហ៍​នេះ ក្រោយ​ចាញ់ AC Milan ១-០ ក្នុង​ជើង​ទី​១​នៃ Champions League​។ ការ​ចាញ់​នោះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ចាញ់​៤​ប្រកួត​ជាប់ៗ​គ្នា​នៅ​ក្រៅ​ទឹក​ដី​សម្រាប់​ក្រុម​របស់​លោក Antonio Conte ដូច្នេះ​ការវិលត្រឡប់​របស់​ពួកគេ​ទៅ​កាន់​កីឡដ្ឋាន Tottenham Hotspur គឺជា​ការជំរុញ​ដែល​ត្រូវការ​យ៉ាង​ខ្លាំង​។​

​ពួកគេ​ក៏​ត្រៀម​ស្វាគមន៍​អ្នក​ចាត់ការ​ទូទៅ​របស់​ពួកគេ​ត្រឡប់​មក​វិញ​ផងដែរ ក្រោយ​បាត់​វត្តមាន​គាត់​នៅក្នុង​ទីលាន​ចាប់តាំងពី​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម AC Milan​។ លោក Conte បានឈ្នះ​៥​ដង​ក្នុង​ចំណោម​ការប្រកួត​ក្នុងផ្ទះ ៦ លើកចុងក្រោយ​ទល់នឹង​ក្រុម AC Milan ក្នុង​ការប្រកួត​ទាំងអស់ ហើយ​គាត់​នឹង​សម្លឹង​រក​ជ័យជម្នះ​ទី​៦ ខណៈ​គាត់​ព្យាយាម​កែលម្អ​កំណត់ត្រា​មិន​ល្អ​របស់​គាត់​នៅក្នុង​ទ្វីបអឺរ៉ុប​។​

AC Milan បាន​ចាញ់ ២-១ នៅលើ​ទឹកដី Fiorentina កាលពី​ចុង​សប្តាហ៍ ហើយ​ដូច​ឃើញ​ជាក់ស្តែង ពួកគេ​កំពុង​ធ្វើដំណើរ​ទៅលេង Europa League នៅ​រដូវ​កាល​ក្រោយ​។ ម្ចាស់​ជើងឯក​អ៊ីតាលី​កំពុង​អស់ខ្យល់​ក្នុង Serie A ហើយ​ពួកគេ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៥ ក្នុង​ក្របខណ្ឌ Serie A បន្ទាប់​ពី​ចាប់ផ្តើម​ឆ្នាំ​ថ្មី ២០២៣​។​

​ដូច Spurs ដែរ Milan ក៏​កំពុង​ឆ្លងកាត់​បញ្ហា​លេង​អន់​ក្រៅ​ដី​ផង​ដែរ​។ ពួកគេ​មិន​ដែល​ឈ្នះ​ក្នុង​ការប្រកួត​ក្រៅ​ដី ៥ លើកចុងក្រោយ ហើយ​ពួកគេ​បាន​ចាញ់​៣​លើក​ក្នុង​ការធ្វើដំណើរ​ក្រៅ​ដី ៤ លើកចុងក្រោយ​។ ក្នុងស្រុក ពួកគេ​ត្រូវបាន​ផ្តួល​៤​ដង​នៅ​ក្រៅ​ទឹកដី រួម​ទាំង​បរាជ័យ​ចំនួន ៣ ដង​ក្នុង​៤​ប្រកួត​នៅ​ទឹកដី​របស់​ក្រុម​ពាក់កណ្តាល​ឡើងលើ​។​

​ស្របពេល Milan មាន​ប្រវត្តិ​អន់​ក្រៅ​ដី​ជា​មួយ​ក្រុម​អង់គ្លេស Spurs គួរតែ​ទាញយក​ឱកាស​ឈ្នះ​នៅថ្ងៃនេះ​។

​លទ្ធផល​ទស្សនទាយ Tottenham ឈ្នះ ២-១៕

Bayern រំពឹង​ផ្តួល PSG ដែល​អវត្តមាន Neymar