ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី៨ខែមីនា២០២៣នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារសម្លេងប្រមាណជាង ៩ នាទីធ្វើការពន្យល់ទៅកាន់អ្នកស្រី ទ្រី ដាណា ក្រសួងវប្បធម៌គឺជាសេនា ធិការរបស់រាជរដ្ឋាភិ បាលដើម្បីការពារវប្បធម៌ដូនតារបស់យើង មិនមែនក្រសួងមានការតឹងតែងទេ ។ ដូច្នេះខ្ញុំសុំស្នើឱ្យអ្នកស្រី ទ្រី ដាណា យកចិត្តទុកដាក់ទទួលយកការណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈតម្រូវទៅតាមការកំណត់ របស់ក្រសួង ។
ប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាលធ្វើឡើងបន្ទាប់ពីអ្នកស្រី ទ្រី ដាណា នៅពេលថ្មីៗនេះបានចោទក្រសួងវប្បធម៌និងវិចិត្រសិល្បៈថាបង្កការលំបាកដល់ខ្លួនក្នុងការរៀបចំ បង្ហាញឈុតសម្លៀកបំពាក់បែបបុរាណក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលខ្លួនគ្រោងចំណាយថវិកាប្រមាណ១០ម៉ឺនដុល្លារ ។ ជាការឆ្លើយតបនិងការលើកឡើងរបស់អ្នកស្រី ទ្រី ដាណា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបំភ្លឺតបវិញថាក្រសួងមិនមានចេតនាបង្កការលំបាកឬបន្ទុចបង្អាក់លើបំណងនោះឡើយ ។តែអ្វីដែលនាំឱ្យមានការយឺតយ៉ាវក្នុង ការឆ្លើយតបនោះគឺក្រសួងត្រូវការពិនិត្យផ្ទៀងផ្ទាត់ធ្វើយ៉ាងណាកុំឱ្យការបង្ហាញឈុតសម្លៀកបំពាក់នោះខុសនឹងទម្រង់និងបែបបទរបស់ខ្មែរ ។ក្រសួងបានបញ្ជាក់ថាទម្រង់ សម្លៀកបំពាក់ដែល អ្នកស្រី ទ្រី ដាណា ចង់យកមកដាក់បង្ហាញនោះគឺមានការខុសឆ្គងមួយចំនួនដែលតម្រូវឱ្យមានការកែសម្រួល ។
នៅក្នងសារជាសម្លេងតាមបណ្តាញសង្គមតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ចាប់តាំងពីម្សិលរហូតមកដល់ថ្ងៃនេះខ្ញុំបានតាមដានដោយយកចិត្តទុកដាក់ ទៅលើការមិនយល់គ្នា លើបញ្ហាពាក់ព័ន្ធជាមួយនិងគោលបំណងរបស់អ្នកស្រី ទ្រី ដាណា ដែលចង់ចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរជាមួយនឹងគោលបំណងនិងសំណូមពររបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។
សម្តេចតេជោបានបង្ហាញការសប្បាយរីករាយ ដោយសារតែបងប្អូនប្រជាពលរដ្ឋរបស់យើងជាពិសេសអ្នកស្រី ទ្រី ដាណា តែម្ដងដែលមានបំណងបង្ហាញនៅវប្បធម៌របស់ខ្មែរ យើងជូនចំពោះពលរដ្ឋកម្ពុជា ។
ប៉ុន្តែសម្តេចក៏បានបង្ហាញនូវកង្វល់រួមជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈទាក់ទងនឹងការបង្ហាញ ។ សម្តេចសង្កត់ធ្ងន់ថា ការបង្ហាញវប្បធម៌សិល្បៈខ្មែរ នៅទៅដល់ ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ននិងសម្រាប់ក្មេងជំនាន់ក្រោយតជំនាន់គឺជារឿងល្អ ។ ប៉ុន្តែប្រសិនជាការបង្ហាញនោះមិនបានត្រឹមត្រូវតាមក្បួនខ្នាតវាស្មើនឹងការបំផ្លាញ វប្បធម៌ខ្មែរទៅវិញ ។ ដូច្នេះសម្តេចស្នើឲ្យយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហាទម្រង់ដែលត្រូវតែអនុវត្តន៍ឲ្យខានតែបានទៅតាមការណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ ។
គួររំលឹកថាបញ្ហានេះសម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី ២ ខែមីនាកន្លងទៅក្នុងទិវាវប្បធម៌ជាតិ៣មីនា បានរំលឹកទៅឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈយកចិត្តទុក ដាក់ទៅលើការកសាងនូវរូបសំណាក់ បដិមាករ និង រូបចម្លាក់ផ្សេងៗទៀត ធ្វើយ៉ាងណាឱ្យវាសមស្របព្រោះថាបើសិនបើយើងធ្វើជារូបបដិមា ឬរូបចម្លាក់ដែលយើងអភិសេក រួចទៅហើយ គឺគ្មានអ្នកណាហ៊ានវ៉ៃចោលទេគឺវាត្រូវរស់នៅជាមួយយើងក្នុងរយៈការច្រើនឆ្នាំហើយទីចុងបំផុតរាប់ពាន់ឆ្នាំក្រោយវានឹងក្លាយតែម្ដងដែលមិនមែនជារបស់ខ្មែរ តទៅទៀត ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា«ករណីនេះដែរប្រសិនបើមានអ្នកណាមួយយកទៅដាក់បង្ហាញជាសំលៀកបំពាក់ក្តីឬរូបបដិមាក្តីឬរូបចម្លាក់ក្តីដែលវាមិនមែនជារបៀប របស់ខ្មែរពេញលេញនោះវានឹងបង្កើតនៅសណ្ឋានគ្រោះថ្នាក់សម្រាប់វប្បធម៌ជាតិរបស់យើង ឧទាហរណ៍ ដែលទាក់ទងទៅនឹងការពន្យល់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលខ្ញុំព្រះករុណាខ្ញុំបានមើលតាមការផ្សព្វផ្សាយរបស់ប៊ីធីវី នៅព្រឹកមិញនេះគឺពិតជាត្រឹមត្រូវយើងមិនអាចមានក្បាលនាគច្រើនជាងនាគធម្មតានោះទេ។សំលៀកបំពាក់ ក៏ដូចគ្នាតើសំលៀកបំពាក់នោះត្រូវយកសំលៀកបំពាក់នៅក្នុងសម័យកាលណា អង្គរ ឬ ក្រោយសម័យអង្គរ ឬរហូតមកដល់បច្ចុប្បន្នបើមកដល់បច្ចុប្បន្ននេះសម្លៀកបំពាក់ មួយចំនួនមិនមានការចាំបាច់ទេដោយសារតែសំលៀកបំពាក់បច្ចុប្បន្ននេះ ផ្លាស់តែតាមអ្វីដែលចិត្តចង់ ប៉ុន្តែសម្លៀកបំពាក់ពីជំនាន់បុរាណចាំបាច់ ត្រូវតែធ្វើឱ្យបានត្រឹម ត្រូវ បើមិនដូច្នោះទេបន្ទាប់ពីការដែលយើងដាក់តាំងបង្ហាញហើយនោះ គឺយើងបានថតហើយបង្ហោះចេញ អញ្ចឹងទេម្ខាងវាធ្វើឲ្យខូចនៅច្បាប់ដើមរបស់យើង ឯងម្ខាងទៀត អាចនឹងប្រទេសជិតខាងរបស់យើងចោទប្រកាន់ថាយើងបានលួចចម្លងពីប្រទេសគេ ។ នេះជារឿងដែលខ្ញុំព្រះករុណាខ្ញុំត្រូវតែពន្យល់សម្រាប់អ្នកស្រី ទ្រី ដាណា ក៏ដូចជាពន្យ ល់ទៅដល់ព្រះសង្ឃនិងប្រជាពលរដ្ឋយើងទាំងអស់ថាក្រសួងវប្បធម៌គឺជាសេនាធិការដើម្បីការពារវប្បធម៌ដូនតារបស់យើង មិនមែនជាក្រសួងមានការតឹងតែងទេ។ប៉ុន្តែបើ សិនជាក្រសួងបណ្ដែតបណ្ដោយឱ្យមានការតាំងខុសពីរូបភាពដើម ។ នោះក្រសួងនិងទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលផងនិងទទួលខុសត្រូវចំពោះមុខរដ្ឋសភាផង ។ សូមកុំភ្លេចថាច្បាប់របស់យើងរដ្ឋមន្ត្រីទៅទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រីនិងចំពោះមុខសភាជាតិ ។ ដូច្នេះខ្ញុំសុំស្នើឱ្យអ្នកស្រី ទ្រី ដាណាយកចិត្តទុកដាក់ទទួលយក ការណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈតម្រូវទៅតាមការកំណត់របស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ »
សម្តេចតេជោបានបន្តថា«ហើយក្នុងករណីដែលមិនអាចទទួលបានទេយើងក៏មិនអនុញ្ញាតឲ្យមានការតាំងនោះដែរ ។ដូចដែលខ្ញុំព្រះករុណាខ្ញុំបានជម្រាបទូលប្រគេននិង ជម្រាបជូនហើយថាកាតាំងវាជាការល្អដើម្បីផ្សព្វផ្សាយនៅវប្បធម៌ខ្មែរ ក៏ប៉ុន្តែប្រសិនជាការតាំងណាមួយខុសនិងទម្រង់ វាស្មើនឹងការបំផ្លាញវប្បធម៌ខ្មែរទៅវិញ។ដូច្នេះមិន តាំងល្អជាងតាំង។អញ្ចឹងសូមឱ្យអ្នកស្រី ទ្រី ដាណា យកចិត្តទុកដាក់សហការឲ្យបានម៉ត់ចត់ជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ហើយបើសិនជាមានតម្រូវការសុំឲ្យក្រសួង វប្បធម៌និងវិចិត្រសិល្បៈបញ្ជូនអ្នកបច្ចេកទេសដើម្បីជួយទៅពិនិត្យមើលនៅទីតាំងនោះតែម្ដង ។ នេះគឺដើម្បីគួបផ្សំគ្នារវាងចលនាក្នុងប្រជាជាតិរបស់យើងដែលអ្នកមានបំ ណងស្រឡាញ់នៅវប្បធម៌ជាតិ ជាមួយនឹងអាជ្ញាធរដែលទទួលខុសត្រូវ ឥឡូវបញ្ហានេះយើងមិនអាចខ្ជីខ្ជាបានទេ គ្រោះថ្នាក់ណាស់នៅពេលដែលជាតិសាសន៍របស់យើងគឺមាន អ្វីដែលជាការចំណាំច្បាស់លាស់ ហើយបែរជាធ្វើឱ្យក្លាយតាមរយៈការតាំងបង្ហាញ ដោយមិនបានយកគំរូឱ្យបានត្រឹមត្រូវ ម៉ត់ចត់ទេនោះ វាអាចប៉ះពាល់ដល់វប្បធម៌ខ្លួនឯង តែវាក៏អាចប៉ះពាល់ជាមួយនឹងប្រទេសដទៃ ដែលអាចគេចោទថាយើងបានលួចបន្លំរបស់គេ ព្រោះនៅប្រទេសជុំវិញតំបន់របស់យើងនេះមានសំលៀកបំពាក់ទម្រង់ប្រហាក់ ប្រហែលគ្នាដែលនោះគឺជារៀងរឿងដែលយើងគួរជៀសវាងដែលអាចធ្វើឱ្យមានការចោទ ប៉ុន្តែអ្វីដែលសំខាន់វប្បធម៌យើងគឺនឹងក្លាយ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថាបញ្ហានេះសូម្បីតែពីរជាង ១០ឆ្នាំមុនសម្តេចក៏ធ្លាប់បានប្រតិកម្មជាមួយនឹងការថតផ្សាយភាពយន្តទាក់ទិនជាមួយនឹងសម្លៀកបំពាក់ ដែលខ្ញុំព្រះករុណាខ្ញុំចោទសួរថាតើសំលៀកបំពាក់នោះពីសម័យកាលណា?ទើបបានជាចេញសំលៀកបំពាក់បែបហ្នឹងមកនៅក្នុងការថតខ្សែភាពយន្ត ។ ចំណុចនេះគេអាច មើលឃើញថាសម្តេចបានដឹកនាំប្រទេសនេះដោយមិនធ្វេសប្រហែសធ្វើឱ្យបាត់បង់នៅប្រពៃណីនិងច្បាប់ដើមនៃវប្បធម៌ជាតិរបស់យើងនោះឡើយ ។
សម្តេចតេជោបន្តថាមិនមែនទើបតែម៉ោងនេះថ្ងៃនេះនោះទេ។សម្តេចបានពិនិត្យមើលក្នុងអំឡុងប្រមាណជាឆ្នាំ ២០០៣ឬ២០០៤ពេលនោះរយៈពេលជិត២០ឆ្នាំហើយ។សម្តេច បានប្រតិកម្មជាមួយនឹងផលិតកម្មភាពយន្តមួយ ដែលស្លៀកពាក់មិនដឹងថាទម្រង់សម័យការណា ហើយដែលគ្មានចម្លើយរហូតពេលនេះ ដែរសម្តេចបានចោទសួរ ។ ករណី ដូចគ្នានេះដែរសូមឲ្យយកចិត្តទុកដាក់ហើយអ្នកស្រី ទ្រី ដាណា គួរតែមិនត្រូវបន្ទោសជាមួយនឹងភាពតឹងតែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនោះទេ ។ នេះជាភាពតម្រូវ មិនមែនជាការតឹងតែងទេ គឺតម្រូវឲ្យគោរពនៅច្បាប់ដើម ដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានភារកិច្ចដែលធ្វើបែបនោះសង្ឃឹមថាអ្នកស្រីនឹងយល់អំពីបញ្ហានេះ ។
សម្តេចតេជោបន្តថា លោកស្រី ភឿង សកុណា ត្រូវចាត់តាំងប្រសិនបើមានសំណូមពរពីអ្នកស្រី ទ្រី ដាណា ចាត់តាំងអ្នកបច្ចេកទេសដើម្បីជួយឲ្យការបង្ហាញសិល្បៈវប្បធម៌ខ្មែរ ដែលជាគោលបំណងដ៏ល្អរបស់អ្នកស្រី ទ្រី ដាណា សម្រេចទៅបានជោគជ័យហើយនាំទៅដល់ការបង្ហាញវប្បធម៌ខ្មែរជាក់លាក់ ។
សម្តេចតេជោសង្ឃឹមថា ជនរួមជាតិ ព្រះសង្ឃនិងប្រជាពលរដ្ឋរបស់យើងក៏ដូចជាអ្នកស្រី ទ្រី ដាណា នឹងយល់នូវអ្វីដែលសម្តេចសង្កត់ធ្ងន់ត្រូវរក្សានៅច្បាប់ដើមក្នុងការបង្ហា ញនៅទីនោះដើម្បីជៀសវាងការខូចខាតរយៈពេលវែងនៅពេលក្រោយ ។ សម្តេចតេជោនៅតែបញ្ជាក់ថាការតាំងបង្ហាញនិងផ្សព្វផ្សាយវប្បធម៌ខ្មែរគឺជារឿងត្រឹមត្រូវនិងជា រឿងដែលល្អក៏ប៉ុន្តែការតាំងបង្ហាញដោយខុសក្នុងក្បួនខ្នាតស្មើនឹងការបំផ្លាញ ដូច្នេះសូមយកចិត្តទុកដាក់ទៅលើបញ្ហានេះព្រោះនេះជាសម្បត្តិវប្បធម៌របស់ជាតិមិនមែនជា សម្បត្តិវប្បធម៌របស់សម្តេចឬ របស់លោកស្រី ភឿង សកុណា ឬ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនោះទេ ។ នេះគេអាចមើលឃើញថាវាជារឿងតូចតាចប៉ុន្តែសម្តេចចាត់ទុក ថាវាជារឿងធំ សម្រាប់ប្រទេសជាតិសម្រាប់ជំនាន់ក្រោយរាប់រយឆ្នាំទៅមុខទៀត ។
ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរនារីកម្ពុជាទាំងអស់ ក្នុងថ្ងៃទិវាអន្តរជាតិសិទ្ធិនារី ៨មីនា ។ សម្តេចថ្លែងថា៖«ថ្ងៃនេះគឺជាថ្ងៃខួបទិវាអន្តរជាតិនៃសិទ្ធិនារី ខ្ញុំព្រះករុណាខ្ញុំសូមជូនពរបងប្អូននារីទាំងអស់សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន ជាមួយនឹងពុទ្ធពរនិងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ និងបដិធានៈ កុំ បីឃ្លៀងគ្នាឡើយ» ៕