ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តារាឆ្នើមរបស់ក្រុម Manchester United កីឡាករ ម៉ាកូស រ៉ាសហ្វត (Marcus Rashford) ត្រូវគេប្រទះឃើញនៅក្រៅក្រុងឆេសាយអឺ (Cheshire) កាលពីថ្ងៃអង្គារទី៧មីនា គឺតែពីរថ្ងៃបន្ទាប់ពីចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៧-០។
កីឡាករអន្តរជាតិអង់គ្លេសរូបនេះលេង ៨៥នាទីនៃការប្រកួតនៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ខណៈបិសាចក្រហមរងបរាជ័យយ៉ាងព្រៃផ្សៃក្នុង Premier League ទល់នឹងគូប្រជែងរបស់ពួកគេ។
ហើយបន្ទាប់ពីបរាជ័យនេះ កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានសម្រេចចិត្តដើរលេងក្នុងក្រុង ហើយដើរទិញទំនិញមួយចំនួន មុនពេលឡើងជិះរថយន្ត McLaren 765LT របស់គេ។
រ៉ាសហ្វតត្រូវបានអ្នកថតរូបប្រទះឃើញចូលហាងលក់គ្រឿងអលង្ការ Prestons ដែលមានឯកទេសពិសេសខាងនាឡិកាប្រណីត មុនពេលឃើញឡើងឡានទំនើប។
ខ្សែប្រយុទ្ធរូបនេះស្លៀកពាក់ឈុតធម្មតាៗនិងមានទឹកមុខស្ងួត ខណៈរូបគេឡើងជិះរថយន្តស្ព័រតម្លៃ ២៨ ម៉ឺនផោនរបស់គេយ៉ាងលឿន។
ខ្សែប្រយុទ្ធរូបនេះសម្រេចចិត្តដើរផ្សារនៅឆេសាយអឺ គឺតែពីរថ្ងៃគត់ក្រោយចាញ់យ៉ាងអាម៉ាស់នៅទឹកដី Anfield កន្លែងដែលក្រុមរបស់លោកអេរិក ថេន ហាក់ ចាញ់ទក់សាច់ ៧-០៕
រ៉ាសហ្វតដើរទិញទំនិញហាក់មិនខ្វល់ខ្វាយអ្វីឡើយ ក្រោយ Man U ចាញ់ ៧-០