​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មីនា​បាន​សន្យា​ប្តេជ្ញាចិត្ត​ចំពោះ​សន្តិភាព​និង​ការអភិវឌ្ឍ​ជា​សកល​ព្រមទាំង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការប្រឈមមុខ​នឹង “​ពួក​ចចក​កំណាច​” ដើម្បី​ការពារ​អធិបតេយ្យភាព សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​។​

​រដ្ឋមន្ត្រីការបរទេស​លោក ឈីន ហ្កាង (Qin Gang) បាន​បញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​របស់​ចិន​ចំពោះ​គោលនយោបាយ​សន្តិភាព​ការបរទេស​ឯករាជ្យ​និង​យុទ្ធសាស្ត្រ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​ធ្វើឡើង​នៅក្រៅ​សម័យប្រជុំ​ប្រចាំឆ្នាំ​នៃ​សភា​ប្រជាជន​ជាតិ​។​

​លោកឈីនបា​ន​សង្កត់ធ្ងន់​លើ​ការប្រ​ឆាំង​របស់​ចិន​ចំពោះ​ការបំបែកបំបាក់ ការផ្តាច់​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម និង​ការដាក់ទណ្ឌកម្ម​ឯកតោ​ភាគី ដោយ​និយាយថា ប្រទេស​នេះ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អនុត្តរភាព​និង​ផ្នត់គំនិត​សង្គ្រាមត្រជាក់​។​

​លោក​បាន​និយាយថា ចិន​ជា​អ្នកការពារ​សេដ្ឋកិច្ចពិភពលោក​ដែល​បើក​ចំហ​និង​រួម​បញ្ចូល​គ្នា និង​កសាង​សហគមន៍​មួយ​ដែល​មាន​អនាគត​រួម​គ្នា​សម្រាប់​មនុស្សជាតិ ដោយ​ផ្តល់​នូវ​ការយល់ដឹង​និង​ដំណោះស្រាយ​របស់​ចិន​បន្ថែមទៀត​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទូទៅ​របស់​មនុស្សជាតិ​៕

​រដ្ឋមន្ត្រីការបរទេស​ចិន លោក ឈីន ហ្កាង