​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ពន្លឿន​ការផ្គត់ផ្គង់​គ្រាប់កាំភ្លើង​ធំ​និង​រកទិញ​គ្រាប់ផ្លោង​បន្ថែម​សំរាប់​ជួយ​អ៊ុ​យក្រែន តែ​នៅ​ត្រូវធ្វើ​​ការ​ជាច្រើន​ទៀត​ដើម្បី​អោយ​គោលបំណង​នេះ​ក្លាយជា​ការពិត​។​

​ក្រោម​ផែនការ​ដែល​គូសវាស​ដោយ ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក ចូសេប ប័រ​រ៉ែល ( Josep Borrell)​បណ្តា​រដ្ឋ​ក្នុង​សហភាព​អឺរ៉ុប​នឹង​ប្រមូល​ហិរញ្ញវត្ថុ​អោយ​បាន​១​ពាន់​លាន​​អឺរ៉ូ​ដើម្បី​បញ្ជូន​គ្រាប់កាំភ្លើង​ធំ​របស់​ប្រទេស​ផង​គេ​ទៅអោយ​អ៊ុ​យក្រែន នៅពេល​ប្រាក់​១​ពាន់​លាន​អឺរ៉ូ​ទៀត​ទុក​ទិញ​គ្រាប់កាំភ្លើង​ផ្លោង​ថ្មី​។​

​ក្រោយ​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ស្តុក​ខុល លោកប័​ររ៉ែ​លបាន​និយាយថា​«​មាន​ការព្រមព្រៀង​គ្នា​ជា​ទូទៅ​អំពី​ដំណើរការ​នេះ​តែ​នៅ​មាន​បញ្ហា​ខ្លះ​ត្រូវដោះស្រាយ។​គ្រប់យ៉ាង​ត្រូវបាន​ពិភា​​ក្សាគ្នា​យ៉ាង​លម្អិត​»​។​លោក​សង្ឃឹម​ថា​ផែនការ​នេះ​នឹង​សំរេច​ឡើង​នៅ​ឯ​កិច្ចប្រជុំ​មួយ​នៃ​រដ្ឋមន្ត្រី​ការបរទេស​និង​ការពារជាតិ​របស់​សហ​ភាព​អឺរ៉ុប​នៅ​ថ្ងៃ​២០​មីនា​។​

​បើ​តាម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុ​យក្រែនលោក​អូ​ឡេក​ស៊ីយ រ៉េ​ហ្ស៍​នី​កូវ​(Oleksiy Reznikov) ប្រទេស​អេ​ស្តូ​នី​បាន​ដាក់ចេញ​ផែនការ​មួយ​សំរាប់​សហភាព​អឺរ៉ុប​ទិញ​គ្រាប់ផ្លោង​មួយ​លាន​គ្រាប់​នៅ​ឆ្នាំ​នេះ​​ក្នុង​តំលៃ​១៤​ពាន់​លាន​អឺរ៉ូ ដើម្បី​ជួយ​អ៊ុយ​ក្រែន​ទប់ទល់​នឹង​ការឈ្លានបា​ន​របស់​រុស្ស៊ី​។​លោក​អំពាវនាវ​អោយ​សហភាព​អឺរ៉ុប​គាំទ្រ​ផែនការ​របស់អេ​ស្តូ​នី​នេះ​។​

​ផែនការ​របស់​លោកប័រ​រ៉េល មាន​ទំហំ​តូច​ជាង តែ​អាច​ថា​ជា​ការបោះ​ជំហាន​សំខាន់​ជា​ប្រវត្តិសាស្ត្រ​មួយ​សំរាប់​សហភាព​អឺរ៉ុប ដោយសារ​កន្លង​មក​ជំនួយ​គ្រាប់រំសេវ​ដល់​អ៊ុយ​ក្រែនជា​ការងា​ររបស់​រដ្ឋជាស​មា​​ជិ​កមួយៗ​៕

​កងកម្លាំង​អ៊ុយ​ក្រែន​ប្រើគ្រាប់​ផ្លោងអ​ស់​លឿន​ជាង​លទ្ធភាព​អាច​ទទួលបាន​មក​ពី​ក្រៅ ជាហេតុ​នាំ​អោយ​មាន​ការ​អំពាវនាវ​សុំ​អោយ​ប្រគល់​ជំនួយ​គ្រាប់រំសេវ​អោយបាន​លឿន​និង​បង្កើន​ការផលិត​វា​។​បើ​តា​​ម​រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន ប្រទេសលោកចង់​បាន​គ្រាប់កាំភ្លើង​ធំ​៩០.០០០​ទៅ​១០០.០០០​ក្នុង​មួយខែ​