ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៨ ខែមីនា២០២៣លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានជួបសំណេះ​សំណាល​ជាមួយកីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជាដែលកំពុងបោះខិតខំប្រឹងប្រែងហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីជំរុញ និងលើកទឹកចិត្ត​បន្ថែម ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ក្នុងជំនួបនេះលោក អ៊ូ រតនា បានបង្ហាញការគោរពស្រលាញ់និងកោត​សរសើរចំពោះកីឡាការិនីរបស់ខ្លួនក៏ដូចជាកីឡាការិនីនៃប្រភេទកីឡាផ្សេងៗដែលបានលះបង់និងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីកិត្តិយសជាតិតាមរយៈការចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ។

កម្មវិធីជួបសំណេះសំណាលនេះដែរលោកប្រធានសហព័ន្ធបានចាត់ទុកថាជាផ្នែកមួយ ដើម្បីបង្ហាញការគោរពសិទ្ធិស្ដ្រី ជាមួយរាជរដ្ឋាភិបាល ដ្បិតនៅ​កម្ពុជា មិនថាក្នុងវិស័យកីឡា គឺស្ដ្រីមានការងារគ្រប់ទីកន្លែង មិនថាក្នុងជួរ​រាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ និងវិស័យឯកជន ពោលគឺស្ដ្រីខ្មែរមានភាពខ្លាំង​ពូកែជាក់ស្ដែងក្នុងវិស័យកីឡាទៀតសោតកីឡាការិនីតែងដណ្ដើមមេដាយមានជូនជាតិជារឿយៗ មិនចាញ់កីឡាករឡើយ ។

លោកបានជំរុញនិងលើកទឹកចិត្តឲ្យមានការគោរពឲ្យតម្លៃស្ដ្រីពិសេសស្ដ្រីក្នុងវិស័យកីឡាដែលទាមទារការលើកទឹកចិត្ដខ្លាំងទោះបីទទួលបានលទ្ធផលបែបណាក៏ដោយព្រោះពួកគេបានលះបង់ច្រើនណាស់ក្នុងការជម្នះរនាំងគ្រួសារនិងសង្គមដើម្បីវិស័យកីឡាដើម្បីលើកមុខមាត់ប្រទេស​ជាតិ ពិសេសដើម្បី​ត្រៀមឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នាពេល​ដ៏ខ្លីខាងមុខឮនេះគឺជាការបង្ហាញនូវភាពខ្លាំង និងភាពជឿលឿនរបស់​ស្ដ្រីខ្មែរថា ពួកគាត់ក៏អាចធ្វើបាន មិនមែនដូចពាក្យគេនិយាយថាស្ដ្រីបង្វិល​ចង្ក្រាន្ដមិនជុំនោះទេប៉ុន្ដែស្ដ្រីសម័យទំនើបសម័យសន្ដិភាព គឺពួកគាត់អាច​ធ្វើបាន ជាក់ស្ដែងក្រៅពីហ្វឹកហាត់កីឡា ពួកគាត់ក៏មានភារកិច្ចធ្វើការងារផ្ទះ ធ្វើម្ហូប មើលកូន និងការងារជាច្រើនទៀត ដែលលើសពីអ្វីដែលបុរស​ធ្វើបានទៅទៀត ៕សរន/r