ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតប៉េតង់ដណ្ដើមពានរង្វាន់ សហភាពសហព័ន្ធ យុវជនកម្ពុជា (....) របស់ខេត្តព្រះវិហារ បានបញ្ចប់ទៅហើយ កាលពីដើម សប្ដាហ៍ កន្លងមក។

ការប្រកួត ចាប់ពីថ្ងៃទី ដល់ថ្ងៃទី ខែមីនា ត្រូវបានបិទបញ្ចប់ ដោយជោគជ័យ ក្រោមអធិបតីភាពលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល។

កម្មវិធីប្រកួតកីឡាប៉េតង់នេះ មានកីឡាករ ចូលរួមប្រកួតចំនួន ២៣ ក្រុម មកពី ក្រុងស្រុក និងមន្ទីរ អង្គភាពមួយចំនួន ដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ សរុបចំនួន ១១៥ នាក់។

លទ្ធផលការប្រកួតជ័យលាភី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ .... ស្រុកសង្គមថ្មី, ចំណាត់ថ្នាក់លេខ២ បានទៅក្រុមកីឡាករ .... ស្រុកគូលែន និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកីឡាករ .... វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ។

រង្វាន់ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ ចំនួន១ ទង់ជ័យលាភី លិខិតថ្លែងអំណរគុណ និងទឹកប្រាក់ អមចំនួន ៨០ ម៉ឺនរៀល, លេខ២ ទទួលបានទង់ជ័យលាភី លិខិតថ្លែងអំណរគុណ និងទឹក ប្រាក់ ៦០ម៉ឺនរៀល និងលេខ៣ ទទួលបានទង់ជ័យលាភី លិខិតថ្លែងអំណរគុណ និងទឹកប្រាក់ ៤០ ម៉ឺនរៀល

លោក គីម រិទ្ធី បានសម្ដែងការអបអរសាទរ ទៅដល់ក្រុម ដែលទទួលបាននូវជ័យលាភី និងកោតសរសើរ ដល់ក្រុមកីឡាករទាំងអស់ដែលបានចូលរួមប្រកួត ដើម្បីលើកស្ទួយ វិស័យសុខមាលភាព ចំណងសាមគ្គីភាព មិត្តភាព សុខភាព និងបញ្ចេញនូវ ទេពកោសល្យរបស់ខ្លួន តាមរយៈការប្រកួត យ៉ាងសប្បាយរីករាយនេះ៕/V-PC