ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការសិក្សាថ្មីមួយបានបង្ហាញឱ្យឃើញអំពីវិសាលភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៃវិបត្តិប្លាស្ទិកពិភពលោក។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សំរាមផ្លាស្ទិក ៤,៩ លានតោនកំពុងអណ្តែតនៅក្នុងមហាសមុទ្ររបស់យើង ដែលជា “ការកើនឡើងមិនធ្លាប់មានពីមុនមក” ចាប់តាំងពីឆ្នាំ ២០០៥។
ហើយដោយគ្មានវិធានការភ្លាមៗ ពួកគេព្យាករណ៍ថា អត្រាដែលប្លាស្ទិកហូរចូលក្នុងទឹករបស់យើង នឹងកើនឡើង ២,៦ ដងនៅឆ្នាំ ២០៤០។
លោក ម៉ាគូស អេរិកសិន (Marcus Eriksen) សហស្ថាបនិកនិងជាអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន 5 Gyres បាននិយាយថា “នេះគឺជាការព្រមានដ៏មុតមាំថា យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះក្នុងកម្រិតសកល”។
“យើងត្រូវការសន្ធិសញ្ញាសកលរបស់អង្គការសហប្រជាជាតិស្តីពីការបំពុលប្លាស្ទិកដ៏រឹងមាំនិងស្របច្បាប់មួយ ដែលនឹងបញ្ឈប់បញ្ហានៅកន្លែងបញ្ចេញប្លាស្ទិកតែម្តង”៕
វិបត្តិសំរាមប្លាស្ទិកកំពុងកើនឡើងដោយគ្មានវិធានការទប់ស្កាត់