ដោយ៖ដេប៉ូ/ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដោយក្នុងអនុក្រឹត្យនេះដែរគេឃើញមានចំនួន១៥ជំពូកនិង៤៣មាត្រា។
នៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ ២០២៣ក្រសួងប្រៃសណីយ៍បានធ្វើការចេញផ្សាយពីអុនុក្រឹត្យនេះដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ លេខ៤១ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដែលអនុក្រឹត្យនេះកំណត់អំពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម តាមរយៈការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដើម្បី៖
– ទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមក្លែងក្លាយ ឧបករណ៍ដែលជាផលចោរកម្ម និងឧបករណ៍ដែលនាំចូលខុសច្បាប់
– ការពារសុខភាព សុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់
– ធ្វើឱ្យប្រសើរឡើងគុណភាពសវាទូរគមនាគមន៍
– ជំរុញនិងលើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់និងតម្លាភាព និង
– ចូលរួមកៀរគរចំណូលថវិកាជាតិ។
ទាញយកតាមរយៈតំណភ្ជាប់នេះ https://asset.cambodia.gov.kh/…/20230203_SD_41_EIRS.pdf៕