ដោយៈ ទេពកង្រី/កំពង់ឆ្នាំង: នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៣ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញអមដំណើរ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចុះ ពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និង មណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
យោងលិខិតទីស្ដីការគណៈរដ្ឋមន្ត្រីលេខ ៥៩ សជណ ,អក ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដោយយោងចំណាយឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ទីស្ដីការគណៈរដ្ឋមន្ត្រី បានយល់ព្រមជាគោលការណ៍ជូនក្រុមហ៊ុន ខេ អិល ភី .ធីត្រេនស្ក័រថេសិន (kLP.T Transportation Co,Ltd) ធ្វើការវិនិយោគ កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង ដើម្បីជួយជំរុញការដឹកជញ្ជូនផ្លូវទឹក ជាពិសេស ជួយផ្ដល់ការងារ បង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពល។
ទីតាំងដែលសាងសង់នេះស្ថិតក្នុងភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕,mara