​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​កូន​រមិលគុណ​ដែល​យក​ដំបង​វាយ​ឪពុក​បង្កើត​

1216
ចែករម្លែក

​ដោយៈ​គ្រញូង​បាត់ដំបងៈ​កូន​រមិលគុណ​បាន​យក​ដំបង​វាយ​ឪពុក​
​បង្កើត​បណ្តាល​ឲ្យ​របួសធ្ងន់​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​បាណន់​ចាប់​វ៉ៃខ្នោះ​ដោយ​ចោទ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​បាណន់​ឃុំ​ក​ន្ទឺ​2​ស្រុក​បាណន់​។​

​លោក​រើ​យ ចំរើន​មេបញ្ជាការរង​អាវុធហត្ថ​មូល​​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា​កូន​អក​ត្ត​ញ្ញូ​មានឈ្មោះ​ដាំ​វីរៈ​ភេទ​ប្រុស​អាយុ​3០​ឆ្នាំ​នៅ​ភ​មិ ឃុំ​ជាមួយគ្នា​។​ចំណែក​ឪពុក​ដែល​រងរបួស​ធ្ងន់​ឈ្មោះ​ឌិ​ប ដាំ​​អាយុ​61​ឆ្នាំ​រស់នៅ​ភូមិ​បាណន់​ឃុំ​ក​ន្ទឺ​២​ស្រុក​បាណន់​បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​ដួល​លើដី​។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​នៅ​អង្គភាព​ទីបញ្ជាការ​អាវុធហត្ថ​ស្រុក​បាណន់​ដើម្បី​បង្ក​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ