ដោយ:ទេពកង្រី/កំពង់ឆ្នាំង :នៅព្រឹកថ្ងៃទី១០ ខែមីនាឆ្នាំ២០២៣សម្ដេចអគ្គមហាព្រះសង្ឃរាជ ទេព វង្ស ដែលមានព្រះជន្ម៩៣ព្រះវស្សាហើយនោះ នៅព្រឹកបានយាងចូលរួមក្នុងពិ ធីប្រកាសតែងតាំងប្រ គេនព្រះគ្រូពោធិរតនញាណ ឆន ឆុង ឡើងជាព្រះវិមលញាណ រាជាគ ណៈកិត្តិយស និងជាព្រះគ្រូចៅអធិ ការវត្តទេពធីតារាម ហៅ វត្តយាយទេព និងយាងស្រោចស្រពព្រះសុគន្ធារី និងសម្ពោធសមិទ្ធផលនានានៅក្នុងវត្តស្ថិត នៅក្នុងភូមិផ្សាឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

នៅក្នុងពិធីនេះសម្ដេចព្រះសង្ឃរាជទេព វង្ស បានមានព្រះបន្ទូលថាព្រះភិក្ខុសង្ឃទាំងអស់ សូមកាន់ធម្មវិន័យជាព្រះសង្ឃឱ្យបានល្អដើ ម្បីម្រាប់ពុទ្ធបរិស័ទមានជំនឿគោរពប្រតិ បត្តិព្រះពុទ្ធសាសនាដែលជាសាស នារបស់ជាតិបានគង់វង្សរប់ពាន់ព្រះវស្សា។

ជាមួយនេះដែរព្រះគ្រូ ចៅអធិការ គ្រប់វត្តសូមយកព្រះ ទ័យទុកដាក់កសាងសមិទ្ធផលនា នា នៅក្នុងវត្តអារាមឲ្យមានការរីក ចម្រើនលើគ្រប់វិស័យដើម្បីលើក ស្ទួយិស័យព្រះពុទ្ធសាសនាឲ្យបានរីក ចម្រើនថ្កុំថ្កើងរុងរឿងរហូត ។

ជាពិសេសត្រូវចេះសាមគ្គឺគ្នាទើបរសើគ្រាដែលប្រទេសជាតិមានសុខសន្តុភាពពេញលេញបរិបូរណ៍ និងមានការរីកចម្រើន បើបែកបាក់សាមគ្គីពិតជាស្លាប់ និងមិនអាចធ្វើអ្វីអោយរីកចម្រើនបានឡើយ៕សរន / N