ដោយៈ សៅវ៉ាន់ឌី/ព្រះវិហារ៖ អធិការរងក្រុងព្រះវិហារម្នាក់ បានធ្វើ អត្តឃាតដោយបាញ់សម្លាប់ខ្លួននឹងអាវុធអាកា ៤៧ ជាច្រើនគ្រាប់ ។
ហេតុ ការណ៍ បានកើតឡើងនៅម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅផ្ទះផ្ទាល់របស់អត្តឃាតជនផ្ទាល់ ស្ថិតនៅក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សេចក្តីរាយការណ៍ឱ្យដឹងថា ក្រោយពេលកើតហេតុ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំឡេង បាន ដឹក នាំ មន្ត្រីនគរបាលជំនាញក្រុង និងខេត្តព្រះវិហារ ចុះពិនិត្យសាកសព ដែលគេស្គាល់ថា គឺលោក ក្រូច ប៊ុនតូរ ជាអធិការរងក្រុងព្រះវិហារ ទទួលបន្ទុកផែនបទល្មើសគ្រឿង នៃអធិការដ្ឋាននគរបាលក្រុង ព្រះវិហារ ។
ជុំវិញការធ្វើអត្តឃាតនឹងអាវុធអាកា៤៧ ជាច្រើនគ្រាប់នេះ មិនទាន់ដឹងការពិតនៅឡើយ។ សមត្ថកិច្ចនគរបាលជំនាញខេត្ត កំពុងស្រាវជ្រាវរកពីមូលហេតុពិត៕សរន / N