Views: 50 Post navigation លោក ស៊ី ជីនភីង ធានាបានតំណែងប្រធានាធិបតីអាណត្តិទីបីរយៈពេលប្រាំឆ្នាំកាលពីថ្ងៃសុក្រទី១០មីនា ក្នុងសម័យប្រជុំសភាមួយដែល អនុញ្ញាតអោយលោករឹតបន្តឹងការគ្រប់គ្រងរបស់លោកលើចិនដែលជួបការប្រឈមកាន់តែច្រើនទាំងក្នុងនិងក្រៅស្រុក។សមាជិកជិត៣.០០០នាក់នៃសភាប្រជាជនចិន បានបោះឆ្នោតគាំទ្រលោកស៊ីជាឯកច្ឆន្ទនៅមហាសាលប្រជាជន ក្នុងការបោះឆ្នោតដែលមិនមានបេក្ខជនប្រជែង។ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្របានអបអរលោកស៊ី ជីនភីង ដែលត្រូវបានសភាបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីចិនសំរាប់អាណត្តិទីបី។