ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ វគ្គអប់រំផ្សព្វផ្សាយច្បាប់ស្តីពីកម្មវិធីច្បាប់ ប្រឆាំង ការជួញដូរស្រ្តី និងកុមារ និងការទប់ស្កាត់ការរំលោភ រំលោភសេពសន្ថវៈលើស្ត្រីនិងកុមារ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងអង្គការភាពការពារកុមារ ដោយមានកិច្ចសហការជាមួយរដ្ឋបាល សាលាខណ្ឌដូនពេញ។
សមាសភាពចូលរួមមាន ប្រធាន គ.ក.ស.ក ខណ្ឌ, មន្ត្រីការិយាល័យ សង្គមកិច្ច និងសុខុមាល ភាពសង្គមខណ្ឌ, ចៅសង្កាត់, ប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់,មន្ត្រី ទួលបន្ទុកកិច្ចការពារនិងកុមារសង្កាត់ និងប្រធានភូមិ សរុបចំនួនជិត ១០០នាក់។
គោលបំណងអ្នកចូលរួមទទួលបានព័ត៌មានស្ដីពីល្បិចកលរបស់មេខ្យល់ ក្នុងការជួញដូរស្រ្តី និងកុមារ ការរំលោភសេពសន្ថវៈ និងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើ អាជីវកម្មផ្លូវភេទ ព្រមទាំង សេវាអន្តរាគមន៍លើកករណីនៃការជួញដូរ និការរំលោភ សេពសន្ធវៈ លើស្ត្រីនិងកុមារ។
នៅក្នុងឱកាសនោះដែរលោកមុត សុវណ្ណ នាយករដ្ឋបាលសាលាខណ្ឌ ដូនពេញ បានបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះពិតជាមានសារៈសំខាន់ ដើម្បីប្រជាពលរដ្ឋ ក៏ដូចជាមេភូមិ សមាជិកភូមិ នៅតាមបណ្តា សង្កាត់ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដើម្បីទទួលបាននូវព័ត៌មានពីល្បិច កលមេខ្យល់និងបានយល់ដឹងអំពីការរំលោភ បំពាន ច្បាប់ផ្លូវលើ ស្ត្រីនិង កុមារ តាមគ្រប់ រូបភាព។ ជាពិសេសការជួយអន្តរាគមន៏ ដល់ជនរងគ្រោះឲ្យបានទាន់ពេលវេលាពីសំណាក់អាជ្ញាធរមូលដ្ឋាន។
លោកមុត សុវណ្ណ បានបញ្ជាក់ទៀតថា ការបញ្ជ្រាបច្បាប់ដល់ មន្ត្រី នគរ បាលប៉ុស្តិ៍ មេភូមិ អនុភូមិ ពិតមានសារៈសំខាន់ក្នុងការចូលរួម ទប់ស្កាត់ការជួញដូរស្ត្រី និងកុមារ។
លោកស្រី ឈឹម វត្តី តំណាងក្រុមប្រឹក្សាខណ្ឌដូនពេញ បានបញ្ជាក់ថា ស្ត្រីនៅខណ្ឌដូនពេញ បានធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ ស្ត្រី បានចូល រួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការចាក់ វ៉ាក់ សាំងការពារជំងឺកូវីដ១៩ ដើម្បីសុខុ មាល ភាពរបស់ប្រជាជន គ្រប់រូប។
សូមបញ្ជាក់ថា ការជឿនលឿនផ្នែកបច្ចេកវិទ្យា និង ការកើនឡើងនៃ អ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកបាន បង្កើននិន្នាការ ថ្មីគួរឱ្យព្រួយ បារម្ភដែលអាចនាំឱ្យកុមារប្រឈមនឹងហានិភ័យ។ខណៈដែលអ្នកប្រើប្រាស់ អ៊ីនធឺណិតស្ទើរតែម្នាក់ក្នុងចំណោមបី នាក់ជាកុមារ ជនល្មើសផ្លូវភេទលើកុមារកំពុងតែប្រើប្រាស់អ៊ីនធឺណិត ដើម្បី ទាក់ទងជាមួយកុមារ និងសម្របសម្រួលដើម្បីប្រព្រឹត្តអំពើកេង ប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។
ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ សំដៅលើ រាល់ទង្វើនៃការកេងប្រវ័ញ្ចផ្លូវភេទ ដែល អាចកើតឡើងចំពោះកុមារ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញ។ វារួមបញ្ចូលទាំងការ ប្រើប្រាស់ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ជាមធ្យោបាយដើម្បី ទទួលបានការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឬ បណ្តាលឱ្យកុមារ ត្រូវបានគេកេង ប្រវ័ញ្ច ផ្លូវភេទ ឬក៏ជាមធ្យោបាយក្នុងការផលិត កាន់កាប់ ចែកចាយ ឬ បញ្ជូននូវរូបភាព ឬសម្ភារៈដែលពាក់ ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។
នៅប្រទេសកម្ពុជា ការវិភាគស្ថានភាពមួយលើប្រធានបទ ការកេង ប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ ក្នុងប្រទេសកម្ពុជា ដែល ដឹកនាំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្ហាញថា ក្នុង ចំណោម កុមារ ២២០នាក់ ដែលបានចូលរួមក្នុងការសិក្សាស្រាវ ជ្រាវនេះ ម្នាក់ក្នុងចំណោម ៦នាក់ ធ្លាប់ប្រឈមនឹង ហានិភ័យ ដែលទាក់ទងទៅនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ ដែល ភាគច្រើនក្នុងទម្រង់នៃ ការលួងលោមឬទម្រង់ផ្សេងៗ នៃការកេងប្រវ័ញ្ចផ្លូវភេទពីមនុស្សពេញវ័យតាមអនឡាញ។
ការកើនឡើង នៃការប្រើប្រាស់អ៊ីនធឺណិតក្នុងចំណោមកុមារនៅកម្ពុជា បូក រួមទាំងការមានកម្រិតទាបផ្នែកចំណេះដឹង របស់ឪពុកម្តាយ និងអ្នកថែទាំកុមារអំពីហានិភ័យផ្សេងៗ ជាហេតុនាំឲ្យមានការ កើនឡើងនៃចំនួនកុមារ ដែលប្រឈមនឹងហានិភ័យពីការកេងប្រវ័ញ្ច ផ្លូវ ភេទតាមអនឡាញ៕សរន / N