ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការងារពាក់ព័ន្ធកងរាជអាវុធហត្ថក្នុងសមយុទ្ធនាគមាសឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការ ស្នងការ នាយក នាយករងមជ្ឈមណ្ឌល នាយការិយាល័យ និងវរអន្តរាគមន៍។

សមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ«ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពទាំងពីរកម្ពុជា-ចិន» ដែលនឹងប្រព្រឹត្តិទីពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ដោយយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើប្រទេស បានប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ«ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពទាំងពីរកម្ពុជា-ចិន» ដែលនឹងប្រព្រឹត្តិទីពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ នាយរងសេនាធិការ ឧត្តមសេនីយ៍ ស្នងការរង ស្នងការដ្ឋានទាំង៧ នាយការិយាល័យហិរញ្ញវត្ថុ ការិយាល័យ ខុទ្ទកាល័យ វរអន្តរាគមន៍ និងមានការចូលរួមពីបញ្ជាដ្ឋានកងរាជអាវុធហត្ថ រាជធានី ខេត្ត តាមប្រព័ន្ធអនឡាញ នៃសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕/R