ដោយៈសុផល/ភ្នំពេញ៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកលោកសាស្ត្រាចារ្យ Slim Khalbous សាកលវិទ្យាធិការ និង លោកស្រី សាស្ត្រាចា រ្យ Marie Nathalie Le Blanc សាកលវិទ្យាធិការីរងនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) បានបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
តាមរយៈទស្សនកិច្ចនេះគណៈប្រតិភូបានជួបសំណេះសំណាលជាមួយតំណាងទូតនានាដែលប្រើប្រាស់ភាសាបារាំងថ្នាក់ដឹកនាំនយោបាយនិងអប់រំជាច្រើនដើម្បីស្វែង យល់អំពីភាពស្វាហាប់នៃហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រនៅកម្ពុជា។បេសកកម្មនៃដំណើរទស្សនកិច្ចនេះក៏នឹងត្រូវពង្រឹងទំនាក់ទំនងរវាងAUFនិងសាកលវិទ្យាល័យទាំងឡាយជាសមាជិករបស់ខ្លួននៅកម្ពុជានិងជួបពិភាក្សាស្តីអំពីទស្សនវិស័យថ្មីៗនៃកិច្ចសហការ។
លោកសាស្ត្រាចារ្យ Slim Khalbous បានជួបសំណេះសំណាលនាថ្ងៃទី១០ខែមីនា នៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើសេចក្តីសង្ខេបនៃគំរោងនានាដែល AUF បានអភិវឌ្ឍតាមរយៈការិយាល័យជាតិប្រចាំនៅទីក្រុងភ្នំពេញចាប់តាំងពីឆ្នាំ១៩៩៤មក។
ចាប់តាំងពីឆ្នាំ២០១៥មក AUFបានគាំទ្រជាហិរញ្ញប្បទានជិត ៧០ម៉ឺនអ៊ឺរ៉ូដែលជាមូលនិធិផ្ទាល់និងគ្រប់គ្រងគំរោងទាំងឡាយសរុបជាង១លានអ៊ឺរ៉ូដែលផ្តល់ដោយដៃគូផ្តល់ជំនួយ(សហគមន៍អ៊ឺរ៉ុបមូលនិធិ Pierre Fabre ក្រសួងការបរទេសបារាំង។ល។)។គំរោងទាំងឡាយកសាងនិងប្រតិបត្តិឡើងជុំវិញអ័ក្សចំនួន៥ ជាយុទ្ធសាស្ត្រ៖ការ ផ្លាស់ប្តូរឌីជីថលនិងអភិបាលកិច្ចសាកលវិទ្យាល័យការបណ្តុះបណ្តាលគ្រូបង្គោលនិងនវានុវត្តភាពគរុកោសល្យ ភាពទទួលបានការងារនិងសហគ្រិនភាព ការកសាងបណ្តាញនិងសហប្រតិបត្តិការអន្តរជាតិ ការស្រាវជ្រាវនិងនវានុវត្តភាព។ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសាកលវិទ្យាល័យជាសមាជិកចំនួន១៣ដែលស្ថិតក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាចំនួន៨៧នៃបណ្តាញរបស់ AUF ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ជំនួបជាច្រើនត្រូវបានគ្រោងទុក រួមមានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរួមជាមួយរដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជំនួបជាមួយសាកលវិទ្យាធិការនិងសាកលវិទ្យាធិការរងនៃគ្រឹះស្ថានឧត្តមសិក្សាជាសមាជិកទាំង ឡាយផងដែរ។
ជំនួបនិងកិច្ចពិភាក្សាការងារផ្តោតជាពិសេសលើ៖ការបង្កើនអន្តរសកម្មភាពរវាងមជ្ឈដ្ឋាននយោបាយនិងអ្នកវិទ្យាសាស្ត្រ,ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីនិងពហុភាគីជាមួយតួអង្គនយោបាយ ការទូតនិងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសដែលប្រើប្រាស់ភាសាបារាំងទាំងឡាយ,ការបង្កើននូវភាពស្វាហាប់នៃកិច្ចសហការណ៏រវាងបណ្តាញគ្រឹះស្ថានឧត្តមសិក្សានានានិងការផ្តល់តម្លៃលើការបោះពុម្ពជាលក្ខណៈវិទ្យាសាស្ត្រនិងការស្រាវជ្រាវជាភាសាបារាំង ដូចជាតាមរយៈបណ្ឌិតសភាអន្តរជាតិនៃហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ(AIFS) រចនាសម្ព័ន្ធថ្មីរបស់AUFទទួលបន្ទុកអភិបាលកិច្ច ការផ្សព្វផ្សាយ និងទស្សនវិស័យសាកលវិទ្យាល័យ។
ក្នុងបេសកកម្មនៅកម្ពុជា នារសៀលថ្ងៃទី១០ខែមីនា លោកសាស្ត្រាចារ្យ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ទីតាំងមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន(CEF )បាត់ដំបងដែលស្ថិតក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។CEF នេះនឹងក្លាយជាមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូនទី២នៅកម្ពុជាបន្ទាប់ពីនៅភ្នំពេញ។ ទីតាំងនេះនឹងរចនានឹងរៀបចំទៅតាមស្តង់ដារអន្តរជាតិនិងផ្តល់សេវាជាច្រើនជុំវិញប៉ូលធំៗចំនួន៤៖ ការប្រឹក្សានិងដឹកនាំស្តីអំពីការងារ ការបណ្តុះបណ្តាលបន្ថែម ការផ្តល់វិញ្ញាបនប័ត្រជំនាញនិងសហគ្រិនភាព។
CEF បាត់ដំបងនឹងស្ថិតក្នុងបណ្តាញដ៏ធំមួយដែលមាន CEF ជិត៧០ដឹកនាំដោយ AUF និងដៃគូររបស់ខ្លួន។កម្មវិធីឌីជីថលពិភពលោកមួយដែលនឹងរួមបញ្ចូលនិងសហការគ្នានឹងផ្សារភ្ជាប់មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូនទាំងអស់ដែលជាលំហសេវាកម្មរបស់AUFក្នុងគោលបំណងបង្កើនការបណ្តុះបណ្តាលដោយផ្ទាល់តាម រយៈការបណ្តុះបណ្តាលពីចម្ងាយរួមបញ្ចូលគ្នានិងផ្តល់ភាពងាយស្រួលក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៏នានានិងចែករំលែកការអនុវត្តន៍ល្អៗ។សាកលវិទ្យាល័យមាន គំរោងផ្តល់នូវទស្សនវិស័យពិតប្រាកដដល់និស្សិតដែលមកពីតំបន់ជនបទ ជាពិសេសពីតំបន់នៃទិសពាយ័ព្យនៃប្រទេសកម្ពុជា។
នាថ្ងៃទី១០ខែមីនា គណៈប្រតិភូAUF ក៏បានធ្វើទស្សនកិច្ចមជ្ឈមណ្ឌលឌីជីថលនិងមជ្ឈមណ្ឌលការ ងារហ្វ្រង់កូហ្វូនភ្នំពេញ(CEF-CNF 5.0) ដែលស្ថិតនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ មជ្ឈមណ្ឌលឌីជីថលនេះអាចឱ្យនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវសិក្សាបច្ចេកវិទ្យាឌីជីថលថ្មីៗ។
លោកសាស្ត្រាចារ្យ Slim Khalbous នឹងឆ្លៀតឱកាសនោះធ្វើបទបង្ហាញអំពីសកម្មភាពបន្តបន្ទាប់របស់AUFដើម្បីជាប្រយោជន៍ដល់យុវជនដែលប្រើប្រាស់ភាសាបារាំង ដូចជាកីឡាសាកលវិទ្យាល័យការចល័តនិស្សិតការប្រកួតជាលក្ខណៈអន្តរជាតិនិងការរៀបចំសន្និបាតយុវជនប្រើប្រាស់ភាសាបារាំងលើកទី២ដែលជាព្រឹត្តិការណ៏មួយក្នុងចំណោមព្រឹត្តិការណ៏ធំៗនៃសប្តាហ៏ពិភពលោកនៃហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រដែលនឹងប្រព្រឹត្តិទៅនៅរដ្ឋកេប៊ិច(ប្រទេសកាណាដា)ពីថ្ងៃទី៣០ខែតុលាដល់ថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៣។នៅថ្ងៃដដែលនេះក៏មានការប្រគល់រង្វាន់ការប្រកួតថ្នាក់តំបន់នៃការបង្កើតផ្ទាំងផ្សព្វផ្សាយជូនដល់ជ័យលាភីកម្ពុជានឹងបិទបញ្ចប់ដំណើរទស្សនកិច្ចនេះ។
ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) ដែលបង្កើតឡើង៦០ឆ្នាំមកហើយ បច្ចុប្បន្នក្លាយជាបណ្តាញសាកលវិទ្យាល័យទី១នៅលើពិភពលោក ជាមួយនិងគ្រឹះស្ថានជាង១០៣០ជាសមាជិក៖សាកលវិទ្យាល័យសាលាបណ្តុះបណ្តាលធំៗនិងមជ្ឈមណ្ឌលស្រាវជ្រាវដែលមានវត្តមានក្នុងប្រទេសចំនួន១២០លើពិភពលោក។
អ្នកអភិវឌ្ឍន៍ទេពកោសល្យហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រមានវត្តមាននៅគ្រប់ទីកន្លែងលើពិភពលោក AUF ជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញក៏ជាអត្តសញ្ញាណដែលមានទស្សនវិស័យសំរាប់ការអភិវឌ្ឍន៍ដ៏ប្រ- សើរនៃប្រព័ន្ធអប់រំនិងសាកលវិទ្យាល័យ ៖ «គិតអំពីហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រជាសកល និងធ្វើសកម្មភាពក្នុងតំបន់ ដោយគោរព ភាពខុសប្លែកគ្នា» ៕Ph