ប្រែសម្រួលដោយៈ ប៉ូលីទិក

​គេហទំព័រ washingtonpost បានឱ្យដឹងថា​៖​អាម៉េរិក​បានឈ្នះ​សមរភូមិ​បា​ឡុង ជាមួយ​យន្តហោះ​ចម្បាំង​ដ៏​ទំនើប F-22 Raptor​ជា​អ្នកបាញ់​ទម្លាក់​បា​ឡុង​ចិន​ដែល​បានធ្វើ​ដំណើរ​លើ​ដែនអាកាស​អាម៉េរិក​មួយ​សប្ដាហ៍​កន្លងមក​។ ការបំពាន​លើ​ដែនអាកាស​របស់​អាម៉េរិក​គឺ​មិនអាច​ទទួលយក​បានទេ ប៉ុន្តែ​បា​ឡុង​នេះ​មិនបាន​បង្ក​ការគំរាមកំហែង​ណាមួយ​ឡើយ​ហើយ​វា​មិន​សម​ទំនង​ទេ​ដែលថា​បា​ឡុង​នេះ​បាន​ប្រមូល​ព័​ត៌​មា​ចារកម្ម​ដែល​សូម្បី​ផ្កាយរណប​ចារកម្ម​របស់​ចិន​មិនអាច​ប្រមូលបាន​។ អ្វីដែល​គួរឱ្យ​អស់សំណើច​នោះ​គឺ​ប្រតិកម្ម​ហួសហេតុ​របស់​សាធារណជន​អាម៉េរិក​ចំពោះ​បា​ឡុង​នេះ​។

​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អះអាងថា ចូ បៃ​ដិ​ន “​បាន​ចុះចាញ់​ដែនអាកាស​អាម៉េរិក​ឱ្យទៅ​ចិន​កុម្មុយនីស្ត​”​បើទោះជា​មាន​របាយការណ​ពី​មន្ទីរ​បញ្ច​កោណ​ថា បា​ឡុង​ចិន​បាន​ហោះចូល​ដែនអាកាស​អាម៉េរិក​យ៉ាងហោចណាស់ ៣ លើក​ក្រោម​អាណត្តិ​របស់​ត្រាំ​។ មានប្រតិកម្ម​ជាច្រើន​មកពី​ពួក​ស្ដាំនិយម ប៉ុន្តែ​គួរ​លោក​ចូ បៃ​ដិ​ន ឆ្លើយ​តប​​យ៉ាងណា​ទៅវិញ​? គួរ​លោក ចូ បៃ​ដិ​ន បើកបរ​យន្តហោះ F-22 ដោយ​ខ្លួនឯង និង​បាញ់​ទម្លាក់​បា​ឡុង​នោះ​តែម្ដង​? គួរ​លោក ចូ បៃ​ដិ​ន​ឆ្លើយតប​ទៅ​ឧ​ប​ទ្ទេវ​ហេតុនេះ​ដោយ​ប្រកាសសង្គ្រាម​នុយក្លេអ៊ែរ​ដាក់​ចិន​ដើម្បី​ជាការ​សងសឹក​? ដូចនេះហើយ ខាង​បក្ស​សាធារណរដ្ឋ​មិនមាន​ដំណោះស្រាយ​ជំ​នួ​ណាមួយ​នោះទេ ប៉ុន្តែ​ពួកគេ​ក៏​មិនបាន​បញ្ឈប់​ការដុត​បញ្ឆេះ​ឱ្យមាន​ការភ័យខ្លាច​នោះដែរ ដូចជា​ព្រឹទ្ធសមាជិក​អាម៉េរិក​មកពី​រដ្ឋ Florida លោក Marco Rubio នៃ​បក្ស​សាធារណរដ្ឋ បាន​លើកឡើងថា ចិន​បាន​បញ្ជូន​បា​ឡុង​នេះ​ដើម្បី​បង្ហាញថា “​សហរដ្ឋ​អាម៉េរិក​ជា​មហាអំណាច​អស្ចារ្យ​តែ​សំបក​ក្រៅ ជា​មហាអំណាច​ដែល​កំពុង​អន់ថយ​”​។​

​ប្រតិកម្ម​មាន​ច្រើន​លើសលប់​រហូត​នាំឱ្យ ចូ បៃ​ដិ​ន បង្ខំចិត្ត​ផ្អាក​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​បរទេស លោក អាន​ថូ​នី ប្លី​ង​កិន ទៅកាន់​ប្រទេស​ចិន​។ ការណ៍​នេះ​ហាក់​មិន​ផ្ដល់​ផល​ល្អ​ទេ​ព្រោះ​រឿងរ៉ាវ​ទាក់ទិន​នឹង​បា​ឡុង​គូសបញ្ជាក់​ពី​តម្រូវការ​នៃ​ការបង្កើត​ខ្សែបណ្តាញ​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​បញ្ចៀស​ភាព​តានតឹង​រវាង​ចិន​និង​អាម៉េរិក​កុំឱ្យ​បាត់បង់​ម្ចាស់ការ​។ ព្រឹត្តិការណ៍​បា​ឡុង​នេះ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃមុន​បន្ទាប់ពី​ឧត្ដមសេនីយ៍​កងទ័ពអាកាស​លោក Michael A. Minihan ជា​មេបញ្ជាការ​កងទ័ព​ចល័ត​ជើង​អាកាស​បាន​បញ្ជូន​កំណត់ហេតុ​ទៅកាន់​ថ្នាក់ក្រោម​ដោយ​ទស្សន​ទា​អំពី​សង្គ្រាម​រវាង​ចិន​និង​អាម៉េរិក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ​៖ “​ខ្ញុំ​ស​ង្ឃឹ​ង​ថា ខ្ញុំ​ទាយ​ខុស​ទៅ​ចុះ​។ ចិត្ត​របស់ខ្ញុំ​ប្រាប់ថា យើង​នឹង​ប្រយុទ្ធ​ក្នុង​ឆ្នាំ ២០២៥”​។​

​លោក Minihan និង​អ្នក​ដទៃទៀត ដែល​គិតថា​សង្គ្រាម​ជាមួយ​ចិន​មិនអាច​ចៀសផុត គួរតែ​តាំងស្មារតី​ខ្លួនឯង​ឱ្យ​នឹង​ថឹ​ង​សិន​។ នាយក CIA លោក William J. Burns បាន​ថ្លែងថា មេដឹកនាំ​ចិន​លោក ស៊ី ជីន​ភីង បាន​បញ្ជា​យោធា​របស់លោក​ឱ្យ​ប្រុង​ជើងការ​ឈ្លានពាន​កោះ​តៃវ៉ាន់​នៅត្រឹម​ឆ្នាំ ២០២៧ ប៉ុន្តែ​វា​មិន​មានន័យថា ស៊ី ជីន​ភីង នឹង​ឈ្លានពាន​ក្នុង​ឆ្នាំ ២០២៧ ឬ​ឆ្នាំ​ដទៃ​នោះទេ​។ លោក Burns បាន​កត់សម្គាល់ថា​ការឈ្លានពាន​មិន​ជោគជ័យ​របស់​រុស្ស​មក​លើ​អ៊ុយ​ក្រែ​ន​ហាក់​ផ្ដល់​ការពិចារណា​ដល់​លោក ស៊ី ជីន​ភីង មុននឹង​ពិចារណា​ការវាយប្រហារ​ណាមួយ​លើ​តៃវ៉ាន់​។​

​សង្គ្រាម​ជាមួយ​ចិន​អាច​និង​គួរតែ​បញ្ជៀ​សបាន ប៉ុន្តែ​យើង​នាំគ្នា​ធ្វើឱ្យ​មើលទៅ​ឃើញ​សង្គ្រាម​ចៀស​មិនបាន ឬ​សន្ម​ត់ប​ន្លើ​ស​ពេក​អំពី​ការភ័យខ្លាច​នៃ​អំណាច​របស់​ចិន ដូចជា​ករណី​ការភ័យខ្លាច​ក្នុងអំឡុង​សង្គ្រាមត្រជាក់​នៅពេលដែល​មានការ​យល់ឃើញ​ទូទៅ​ថា អាម៉េរិក​បាន​ចាញ់​ក្រោម​ដៃ​ពួក​កុម្មុយនីស្ត ហើយ​ថា​សង្គ្រាមលោក​ទី ៣ នឹង​កើតឡើង​ជាដើម​។ ការយល់ឃើញ​ដ៏​គ្រោះថ្នាក់​បែបនេះ​នាំឱ្យមាន​ការបង្ក្រាប​លើ​ពួក​កុម្មុយនីស្ត​នៅក្នុង​ស្រុក និង​ការធ្វើអន្តរាគមន៍​យោធា​ដូច​នៅ​វៀតណាម​។ គ្រានោះ​សឹងតែ​នាំ​ពិភពលោក​ធ្លាក់ចូល​សង្គ្រាម​នុយក្លេអ៊ែ​រ​ក្នុងអំឡុង​វិបត្តិ​គុយបា​។​

​ប៉ុន្តែ ក្នុង​តថភាព​ពិត​ជាក់ស្តែង​ឯណោះ​វិញ សូ​វៀត​មិន​ខ្លាំង​ដូច​ការរំពឹងទុក​នោះទេ ក៏ដូចជា​ចិន​កុម្មុយនីស្ត​ផងដែរ​។ លោក​ស៊ី​ជីន​ភីង​កំពុង​ដឹកនាំ​ប្រទេស​ដែលមាន​ប្រជាជន​វ័យ​ចំណាស់​កើនឡើង សេដ្ឋកិច្ច​ដើរ​យឺត និង មាន​មិត្តភក្ដិ​តិចតួច​។​កត្តា​ទាំងនេះ​អាច​ពន្យល់​ពី​មូល​ហេតុដែល​លោក​កំពុង​ព្យាយាម​ជួសជុល​ទំនាក់ទំនង​ជាមួយ​អាម៉េរិក​និង​អឺរ៉ុប​។​

​ចំណែកឯ​អាម៉េរិក​វិញ បើទោះជា​មាន​ប្រជាជន​តិចជាង​ចិន​គឺមាន​ភាពខ្លាំង​ក្លា​ខាង​អំណាច​រឹង​និង​ទន់​។ យោងតាម​វិទ្យាស្ថាន Lowy Institute​នៅឯ​ប្រទេស​អូស្ត្រាលី​បានធ្វើការ​ស្ទាបស្ទង់​លើ​តុល្យភាព​អំណាច​នៅ​អាស៊ី និង​បាន​រកឃើញថា សហរដ្ឋ​អាម៉េរិក​នៅតែ​ឈានមុខ​លើ​ប្រទេស​ចិន ខាង​ផ្នែក “​ធនធាន​អនាគត​, ភាព​អត់ធន់​, បណ្ដាញ​ការពារ​, ឥទ្ធិពល​វប្បធម៌ និង​សមត្ថភាព​យោធា​”​។ ថ្មីៗ​នេះ​គេ​ឃើញ​មានការ​យល់ព្រម​ក្នុង​ការន្ត​ប្រើប្រាស់​មូលដ្ឋាន​យោធា​ចំនួន​បួន​បន្ថែម​របស់​អាម៉េរិក​នៅ​ប្រទេស​ហ្វីលីពីន​។​

​គុណសម្បត្តិ​ទាំងនេះ​មិនត្រូវ​បានចាត់ទុក​ជា​មោ​ឃៈ​ដោយសារ​បា​ឡុង​របស់​ចិន​នោះទេ​។ អាម៉េរិក​នៅតែ​ជា​មហាអំណាច​លេខ​១​ក្នុង​ពិភពលោក ហើយ​ប្រទេស​នេះ​នៅ​អាច​ស្ថិតក្នុង​ស្ថានភាព​ដដែល​នេះ​ដរាបណា​អាម៉េរិក​មិន​ដើរចូល​ក្នុង​សង្គ្រាម​ជាមួយ​ចិន​៕Ph

​ប្រភព​៖https://www.washingtonpost.com/opinions/2023/02/06/china-balloon-war-hysteria-taiwan/