ឆ្នាំជូត
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមានការសប្បាយចិត្តសប្បាយកាយច្រើនបន្តិច ហើយចង់ពឹងពាក់នរណាក៏មានការឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។
-កិច្ចការងារ៖ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តទិញផ្ទះសម្បែង លេងហ៊ុន ការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងហុចនៅពេលក្រោយវិញជានិច្ច។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។
-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយ ព្រោះអាចជួបគូព្រេងពិតដូចគាប់បំណងតែយ៉ាងណាស្រ្តីចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោកអ្នកក៏តែងងាយជួបណាស់ផង៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ថ្ងៃនេះ លោកអ្នក អាចជួបប្រទះនូវរឿងរាវខ្វាយខ្វល់ និង ធ្វើអ្វីតែងមានបញ្ហាយាយីច្រើន។
-កិច្ចការងារ៖នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬ ខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាមិនឆ្លើយតបដូចគាប់បំណងទេគឺតែងខកបំណងខ្លះៗនាំមិនសូវសុខស្រួលចិត្តឡើយ។
-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយ សូន្យឈឹង រកតែដើមមកវិញមិនឃើញ។
-បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ថ្ងៃនេះ លោកអ្នក ធ្វើអ្វីត្រូវចេះថ្នមចិត្តអ្នកដទៃ និង មានចិត្តត្រជាក់បន្តិចទើបគ្មានបញ្ហាចោទឡើង។
-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែន តែបើមានការប្រឹងប្រែងកិច្ចការងារក៏មានការលូតលាស់ទៅមុខគួរសម។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អ និង ផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។
-បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ការរស់នៅបញ្ហាធ្លាប់តែ តានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត ។
-កិច្ចការងារ៖ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារ និង បញ្ហាប្រាក់កាសពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
-ការធ្វើជំនួញ៖ការធ្វើជំនួញផ្តល់ផលល្អសម្រាប់ លោកអ្នក ដំណើរ ការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។
-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខ និង កំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ថ្ងៃនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្គៀលពីបញ្ហាអ្វីមួយ បង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មី ហើយគេបែរជាលួចសើចចំអកដាក់មកវិញ។
-កិច្ចការងារ៖ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។
-បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយភ្លាំងភ្លាត់ ឬ មានកំហុសឆ្គងនោះឃើញថានឹងងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះ នាំបាត់បង់ប្រាក់កាស និង ពិសេសនាំខូចចិត្តថែមទៀត។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃ។
-បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯ បើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាទាំងការសម្រេចចិត្ត និង គំនិតគឺងាយភ្លាំងភ្លាត់ និង ជួបបញ្ហាច្រើន។
-កិច្ចការងារ៖ចំពោះការប្រកបការងារក៏ដូច្នេះដែរត្រូវមានចិត្តត្រជាក់ដាច់ខាតបើមានបញ្ហាជាមួយអ្នកដទៃមិនត្រូវយកកំហឹងទល់កំហល់នាំពិបាកនាពេលក្រោយ និង ខាតប្រយោជន៍អ្វីមួយថែមទៀត។
-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយ សូន្យឈឹង រកតែដើមមកវិញមិនឃើញ។
-បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនង ការងារ បណ្តាក់ទុន ការចរចា ការធ្វើកិច្ចសន្យា ជាដើម។
-កិច្ចការងារ៖នៅថ្ងៃនេះបើលោកអ្នកមានការណាត់ទុកជាមុនជាមួយអតិថិជនគឺតែងមានផ្លែផ្កា និង ហុចផលល្អមកវិញជានិច្ច។
-ការធ្វើជំនួញ៖អ្នកអាជីវករ ការជួញដូរមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។
-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ផ្សះផ្សាជាពេលវេលាល្អបំផុតព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេថែមទាំងអាចប្តូរមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកតែងកើតនូវរឿងរាវមិនពេញចិត្ត និង បញ្ហាតប់ប្រម៉ល់ច្រើន។
-កិច្ចការងារ៖ទាំងស្រ្តីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើកិច្ចការងារស្រាលៗឬជាកិច្ចការងារមិនសំខាន់ទើបគ្មានបញ្ហាចោទឡើង។
-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយ ដោយតក់ក្រហល់ ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យ បោះទុន ទៅហើយ សូន្យឈឹងរកតែដកដើមមកវិញមិនឃើញ ហើយថែមទាំងជំពាក់គេវ័ណ្ឌកថែមទៀត។
-បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។
-កិច្ចការងារ៖ការប្រកបការងារ ចំពោះស្រ្តីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យ។
-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។
-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំច
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នការបាត់បង់ប្រាក់កាសដោយមិនដឹងខ្លួន ឬ ការទទួលដំណឹងមិនគួរឱ្យសប្បាយចិត្តអ្វីមួយកើតឡើង។
-កិច្ចការងារ៖ចំពោះបញ្ហាសំខាន់ឬបញ្ហាប្រញាប់បន្ទាន់ត្រូវតែមានការប្រយ័ត្នប្រយែងទើបមិនមានផលអាក្រក់ចោទឡើង។លោកអ្នកត្រូវចេះពិភាក្សាជាមួយអ្នកដទៃ ហើយធ្វើអ្វីប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការទាក់ទាញរកអតិថិជនបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។
-បញ្ហាស្នេហា៖ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នការដើរពាសវាលកាលនាំកើតរឿងរ៉ាវអាក្រក់ណាមួយ ហើយជួបផលលំបាកនៅគ្រាខាងមុខមានតែទឹកភ្នែកជូតក្បាលជង្គង់៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកតោងតែរក្សាសេចក្តីសុខ និងមិនត្រូវបង្កបញ្ហាមកដាក់ខ្លួនឡើយពីព្រោះថាងាយកើតជាបញ្ហាចូលយាយីជាងសព្វមួយដង។
-កិច្ចការងារ៖នៅពេលនេះបើមានកិច្ចការអ្វីលោកអ្នកអាចសម្រុកបានហើយពីព្រោះថានៅពេលឆ្លងដល់ខែក្រោយផលលំបាកនឹងមានច្រើនជាងនេះពុំខាន។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕