ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក Tony koh kok Beng មកពីប្រទេស ម៉ាឡេស៊ី ដែល ជាមន្ត្រីបច្ចេកទេសអន្តរជាតិ របស់សហព័ន្ធកីឡាលោតទឹកអន្តរជាតិ និងជានាយកដឹកនាំការប្រកួត SEAGAMES ២០២៣ លើវិញ្ញាសាលោតទឹក បានមកផ្ដល់ចំណេះដឹង វិញ្ញាសាលោតទឹក ដល់កម្ពុជា ។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១២ មីនា នៅមណ្ឌល កីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមការឧបត្ថម្ភថវិកា ពីគណៈកម្មាធិការជាតិរៀបចំ SEA GAMES ២០២៣(CAMSOC) ។
លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថាៈ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន ២០ នាក់ ។ ក្រៅពីនេះ លោក Tony koh kok Beng នឹងចូលរួមដឹកនាំការប្រកួត SEA GAMES ២០២៣ លើកទី៣២ នៅកម្ពុជា ហើយលោកមានបទពិសោធន៍ ក្នុងការដឹកនាំការប្រកួតវិញ្ញាសា លោតទឹក នៅព្រឹត្តិការណ៍ការប្រកួត SEA GAMES ច្រើនលើកច្រើនសារ មកហើយ នៅប្រភេទហ្វីលីពីន និង ប្រទេសវៀតណាម ៕/V-PC