ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គិតមកដល់ត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នេះ មាន ប្រទេសហើយ ដែលបានចុះឈ្មោះជាផ្លូវការ ក្នុងការចូលរួមប្រកួត លើប្រភេទកីឡា កង់ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់កម្ពុជា។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានគូសបញ្ជាក់ថាៈ ពេលនេះ មាន ប្រទេសហើយ ដែលបានចុះឈ្មោះ ចូលរួមប្រកួតលើប្រភេទកីឡាកង់ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ សម្រាប់ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។

លោកអគ្គលេខាធិការ បានបញ្ជាក់ទៀតថាៈ ការបិទបញ្ជីនៃការចុះឈ្មោះ តាមប្រព័ន្ធ អនឡាញ នឹងត្រូវបញ្ចប់ នាពេលខាងមុខ ឆាប់ៗនេះ ដោយបច្ចុប្បន្ន មាន ប្រទេស ចូលរួមរួម ទាំងម្ចាស់ផ្ទះកម្ពុជា ហើយបណ្តាប្រទេសទាំងនោះ បានចុះឈ្មោះ ចូលរួមប្រកួតស្ទើរគ្រប់វិញ្ញាសាទាំងអស់ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ។ ចំពោះ ប្រទេស ដែលមិនបានចុះឈ្មោះ លើប្រភេទកីឡាកង់ គឺប្រទេសមីយ៉ាន់ម៉ា និងព្រុយណេ។ បណ្តាប្រទេសដែលខ្លាំងៗ ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ សិង្ហបុរី និង វៀតណាម ជាដើមដែលធ្លាប់ជាម្ចាស់ជ័យលាភី មេដាយស៊ីហ្គេម កន្លងមក។

ចំណែកឯ សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ក៏កំពុងបោះជំរំហ្វឹកហាត់ យ៉ាងខ្លាំងក្លាផងដែរ នៅស្រុកបន្ទាយស្រីខេត្តសៀមរាប ដើម្បីត្រៀមខ្លួនឱ្យបានល្អ ប្រសើរ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកដំបូងនេះ។ ក្នុងការបោះជំរំនេះ ក្រុមជម្រើសជាតិកម្ពុជា ក៏ត្រូវបានជំរុញឱ្យចូលរួម ប្រកួតប្រជែងអន្តរជាតិ នៅក្រៅប្រទេស ជាច្រើនលើកផងដែរ ក្រោមការលើកទឹកចិត្ត របស់លោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធ ខ្មែរកីឡាទោចក្រយាន ដើម្បីបង្កើនគុណភាពបច្ចេកទេស ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។

កម្ពុជា បានសម្រេចដាក់ វិញ្ញាសា សម្រាប់ស៊ីហ្គេម ២០២៣ ដោយក្នុងនោះមាន វិញ្ញាសាកង់ភ្នំ ចំនួន៥ បុរសនារី និងកង់គួក វិញ្ញាសាបុរសនារី ដូចជាវិញ្ញាសា . Mountain bike cross country Olympic បុរស។ . Mountain bike cross country Olympic នារី។ . Mountain bike cross country Relay បណ្តាក់បុរសនារី . Mountain bike Eliminate បុរស . Mountain bike Eliminate នារី។ . Road Criterium បុរស។ . Road Criterium នារី។ . Road Individual Mass Start បុរស និង៩. Road Individual Mass Start នារី។

ប្រភេទកីឡាកង់ នៃព្រឹត្តិការណ៍ ប្រកួតស៊ីហ្គេម លើកទី៣២ នឹងត្រូវរៀបចំការប្រកួត នៅខេត្តសៀមរាប តែម្តង៕/V-PC