ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករវ៉ូវីណាម ជម្រើសជាតិកម្ពុជា ម៉េត សារី បានចាត់ទុកការប្រកួត វ៉ូវីណាមជើងឯក អាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ គឺជាការដុសខាត់បច្ចេកទេស និងពង្រឹងសមត្ថ ភាព ត្រៀមដណ្តើមមេដាយកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា។

ម៉េត សារី បាននិយាយថាៈ ការប្រកួតវ៉ូវីណាមជើងឯកអាស៊ាននេះ រូបគេបានត្រៀមខ្លួន ប្រកួត វិញ្ញាសា គឺមេគុនដាវក្រុមវិញ្ញាសាការពារកាំបិតខ្លី និងវិញ្ញាសាការពារបុរស គ្មានអាវុធ។ មុនការប្រកួតមកដល់ រូបគេ និងក្រុមជម្រើសជាតិទាំងមូល បានកំពុងបង្កើន ការហ្វឹកហាត់ មួយថ្ងៃ ពេល គឺពេលព្រឹកម៉ោង , ម៉ោង ព្រឹក និងម៉ោង រសៀល ដើម្បីបង្កើនកម្លាំងស៊ុហ្វ និងបច្ចេកទេស ឲ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា ម៉េតសារី ជាកីឡាករវ៉ូវីណាម ជម្រើសជាតិកម្ពុជា ធ្លាប់ដណ្តើមបានមេដាយមាស គ្រឿង ប្រាក់ គ្រឿង និងសំរិទ្ធ គ្រឿង ពីព្រឹត្តិការណ៍អន្តរជាតិ កន្លងមក។

ម៉េត សារី បានលើកឡើងថាៈ ការប្រកួតជើងឯកអាស៊ាននេះ គឺជាការដុសខាត់សមត្ថ ភាពចុងក្រោយ ហើយវាយតម្លៃពីសិទ្ធផលបច្ចកេទេស និងស្វែងយល់ពីដៃគូប្រកួត មុនស៊ីហ្គេម មកដល់។

សម្រាប់ការចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ លទ្ធផលគឺ រំពឹងខ្ពស់ ប៉ុន្តែក៏មានឧបសគ្គច្រើនដែរ ដោយសារវៀតណាម ជាម្ចាស់ក្បាច់គុន ហើយ មីយ៉ាន់ម៉ា ក៏ខ្លាំង ពីព្រោះពួកគេ ក៏កំពុងហ្វឹកហាត់ខ្លាំងដែរ។ អត្តពលិកវ៉ូវីណាមកម្ពុជាទាំងអស់ បានត្រៀមយ៉ាងល្អ សម្រាប់ការប្រកួតនេះ ដែលជា ការវាស់ស្ទង់ លើគ្រប់វិញ្ញាសា ដើម្បីសិក្សាពីចំណុចខ្លាំង និងខ្សោយ មុនកីឡាស៊ីហ្គេម ជាប្រវត្តិសាស្រ្តដំបូងរបស់ ព្រះរាជាណាចក្រកម្ពុជា មកដល់។ កីឡាកររូបនេះ គូសបញ្ជាក់៕/V-PC