ដោយ : ប.ជ័យ / ព្រំដែន: កម្លាំងប៉ុស្តិ៍នៃនគរបាលការពារព្រំដែនគោក៨១៥ ម៉ាឡៃឃាត់ខ្លួនពលករប្រុស ស្រី ចំនួន៧នាក់ ដែលលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅស្រុក ថៃ កាលពីវេលាម៉ោង ១១ ថ្ងៃត្រង់ថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២៣។

លោកវ រសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោក៨១៥-ម៉ាឡៃបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំមន្រ្តីក្រោមឪវាទចុះល្បាតត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិសាស្រ្ដភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
ក្នុងនោះបានឃាត់ខ្លួនពលករចំនួន ៧នាក់/ ស្រី៣នាក់ ។
ក្នុងនោះអ្នកនាំផ្លូវ(មិនមែនជាមេខ្យល់?) ចំនួន១នាក់ ឈ្មោះ ច្រឹក សំអុី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
គឺពេលពួកគេបម្រុងលួចនាំពលករទាំង៧នាក់នេះឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។
ក្នុងនោះ មានពលករ៤នាក់ ជាអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យ
១នាក់រស់នៅខេត្តកំពត ២នាក់ រស់នៅខេត្ត កំពង់ចាម។

សមត្ថកិច្ចធ្វើការអប់រំនិងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់តទៅទៀតហើយ ៕ P / N