​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖ កាំជ្រួច​បាញ់​ពី​អាកាស​ទៅ​អាកាស​ថ្មី​របស់​រុស្ស៊ី​ធុន​R-37M​បានបង្ហាញ​ប្រសិទ្ធភាព​ប្រយុទ្ធ​ខ្ពស់បំផុត​ក្នុងអំឡុងពេល​ប្រើ​វា ជា​ផ្នែក​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​​នៅ​អ៊ុ​យក្រែន នេះ​បើ​តាម​ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន​ស្ពុ​ត​និច​។​

​ប្រភព​ព័ត៌មាន​បាន​និយាយថា​« កាំ​ជ្រួច​R-37M បានបង្ហាញ​ប្រសិទ្ធភាព​ខ្លាំង​បំផុត​ក្នុងអំឡុង​ប្រតិបត្តិការ​យោធា​ពិសេស​។​នៅពេល​ប្រើ​វា លទ្ធភាព​វាយ​ចំ​គោលដៅ​កៀក​នឹង​កំរិត​ខ្ពស់​បំផុត​ដែល​ធ្លាប់​​កត់ត្រា​ឃើញ​។​ដូច្នេះ​កាំជ្រួច​ធុន​នេះ​មួ​យ​ដើម​វា​គ្រប់គ្រាន់​សំរាប់​យន្តហោះ​យោធា​អ៊ុយ​ក្រែន​មួយ​»​។​

​ប្រភព​ព័ត៌មាន​បាន​បន្ថែមថា កាំ​ជ្រួច​R-37M​ត្រូវបាន​ប្រើ​ដើម្បី​វាយប្រហារ​គោលដៅ​ក្នុង​អាកាស​របស់​អ៊ុយ​ក្រែន​ផ្សេងៗ និង​ត្រូវបាន​បាញ់​ចេញពី​យន្តហោះ Su-35S យន្តហោះ​MiG-31BM ព្រមទាំង​​យន្តហោះ​ជំនាន់​ទី​ប្រាំ​Su-57​។​

​ប្រភព​ដដែល​បាន​ប្រាប់​សារព័ត៌មាន​ស្ពុ​ត​និច​ថា «​កាំ​ជ្រួច​R-37M​បាន​បាញ់​ទម្លាក់​យន្តហោះ Su-27 ,Su-25, Su-24M និង MiG-29​របស់​អ៊ុ​យក្រែន ព្រមទាំង​ឧទ្ធម្ភាគចក្រ​ហោះ​ទាបៗ​រួម​នឹង​​ដ្រូ​ន​»​។​

R-37M មាន​លក្ខណៈ​ពិសេស​សំរាប់​ប្រភេទ​កាំជ្រួច​បាញ់​ពី​អាកាស​ទៅ​អាកាស ពាក់ព័ន្ធ​នឹង​ចម្ងាយ ល្បឿន​និង​កំពស់​។​វា​ហោះ​លឿន​ជាង​សម្លេង​ប្រាំ​មួយដង​និង​បាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​។​

​យន្តហោះ​Su-35S​របស់​រុស្ស៊ី​បាញ់​កាំជ្រួច R-37M

​សូម​រំលឹក​ថា ក្នុង​ការវាយប្រហារ​ដោយ​កាំជ្រួច​មួយ​ប្រាវ​ធំ​នៅ​សប្តាហ៍​នេះ​លើ​គោលដៅ​នានា​នៅ​ទូ​ទាំង​អ៊ុ​យក្រែន ដើម្បី​សងសឹក​ការវាយប្រហារ​ភេរវកម្ម​នៅ​តំបន់​ប្រាយ​យ៉ាន់​(Bryans)​របស់​រុស្ស៊ី អនុវត្ត​​ដោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ រុស្ស៊ី​បាន​ប្រើ​កាំជ្រួច​ចម្ងាយ​ឆ្ងាយ ត្រង់ៗ​រួម​ទាំង​កាំជ្រួច​លឿន​ជាង​សម្លេង​គីន​ហ្សា​ល់​(Kinzhal)​។​ការបាញ់​ចម្រុះ​ចេញពី​ដី​គោក សមុទ្រ និង​អាកា​សបាន​ត្រូវ​ហេដ្ឋារចនាសម្ពន្ធ​​យោធា​អ៊ុ​យក្រែន សហគ្រាស​យោធា​អ៊ុយ​ក្រែន​ព្រមទាំង​ពីតាំង​ថាមពល នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​៕

​រុស្ស៊ី ប្រើ​កាំជ្រួច​លឿន​ជាង​សម្លេង​ក្នុងការ​វាយប្រហារ​លើ​គោលដៅ​អ៊ុយ​ក្រែន​ចុងក្រោយ​នេះ​ជាហេតុ​នាំ​អោយ​ប្រព័ន្ធ​ស្ទាក់ចាប់​កំទេច​របស់​អ៊ុយ​ក្រែន​ដែល​ជា​ជំនួយ​របស់​លោក​ខាងលិច​គ្មាន​ប្រសិទ្ធភាព​