Views: 45 Post navigation វិស័យកីឡានៅក្នុងខេត្តកំពង់ធំនឹងមានការរីកចម្រើនហើយនឹងក្លាយជាខេត្តគោលដៅនៃការបណ្ដុះបណ្ដាលកីឡាករឱ្យមានទេពកោសល្យល្អៗដើម្បីចូលរួមជួយក្នុងជម្រើសជាតិប្រកួតលើឆាកអន្តរជាតិនៅពេលអនាគត។ នេះតាមលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។នេះជាការរំលេចឱ្យឃើញ លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី ១១ខែមីនាឆ្នាំ២០២៣នេះ។ ក្រសួងសុខាភិបាល នៅថ្ងៃទី ១១ ខែមីនា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី ១០ ខែមីនា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង គ្មាន (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ គ្មាន និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៣ នេះ កម្ពុជា មានអ្នកឆ្លងសរុប ចំនួន ១៣៨ ៧១៩ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៦៦០ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។