ដោយៈ ទេព មង្គល / សៀមរាបៈ «សមរាត្រី»​ ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និង យប់ស្មើគ្នា ​ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យ រះនៅ​ចំកំពូលកណ្ដាល​នៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ ពីគុកតារាជ​នឹងកើតឡើង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខ ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ដោយអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ មីនា នេះ។

ប្រភពដដែល បានបញ្ជាក់ថាៈ ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២៣ នេះ អាចកើតមាន ២ ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។ ដូច្នេះ សូមសាធារណជន ក៏ដូចជាភ្ញៀវទេសចរ សូមអញ្ជើញមកទស្សនា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទាំងអស់គ្នា កុំបីខានឡើយ៕ V / N

រូបថតៈ អាជ្ញាធរជាតិអប្សរា