​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្មេងស្រី​អាយុ​៧​ឆ្នាំ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ក្លាយ​ជា​គ្រូបង្ហាត់​យ៉ូ​ហ្គា​ដែល​មាន​វិញ្ញាបនបត្រ​បញ្ជាក់វ័យ​ក្មេង​ជាង​គេ​បំផុត​នៅលើ​ពិភពលោក នេះ​បើ​យោង​តាម​សៀវភៅ​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស​។​

​មកពី​ប្រទេស​ឥណ្ឌា នាង ប្រា​អាន​វី ហ្គូ​បតា (Praanvi Gupta) ដែល​រស់នៅក្នុង​ទីក្រុង​ឌូ​បៃ ត្រូវបាន​យល់ព្រម​និង​បញ្ជាក់​ជា​គ្រូបង្ហាត់​យ៉ូ​ហ្គា​ដែល​បាន​ចុះបញ្ជី​ដោយ​អង្គការ Yoga Alliance ដែលជា​អង្គការ​មិន​រក​ប្រាក់ចំណេញ​ដ៏​ធំ តំណាង​ឱ្យ​សហគមន៍​យ៉ូ​ហ្គា បន្ទាប់ពី​នាង​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​រយៈពេល ២០០ ម៉ោង​។​

​នៅ​អាយុ ៧ ឆ្នាំ ១៦៥ ថ្ងៃ នាង​បាន​ផ្តួល​អតីត​គ្រូបង្ហាត់​យ៉ូ​ហ្គាវ័​យ​ក្មេង​បំផុត គឺ​កុមារា រី​យ៉ានស៍ ស៊ូ​រ៉ានី (Reyansh Surani) ដែល​មាន​អាយុ ៩ និង ២២០ ថ្ងៃ នៅ​ពេល​រូបគេ​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ក្នុង​ខែកក្កដា ឆ្នាំ ២០២១​។​

​ដំណើរ​របស់​នាង​ប្រា​អាន​វីន​បាន​ចាប់ផ្តើម​នៅ​ពេល​នាង​មាន​អាយុ​៣​ឆ្នាំ​កន្លះ បន្ទាប់​ពី​មើល​ម្តាយ​របស់​នាង​ហាត់​យ៉ូ​ហ្គា​នៅផ្ទះ​។​

​កុមារី​រូបនេះ​បាន​ធ្វើ​ត្រាប់​តាម​ក្បាច់​ហា​ត់របស់​ម្តាយ​រយៈពេល​ពីរ​បី​ខែ​មុន​នឹង​អនុវត្ត​ទម្លាប់​បុរាណ​នេះ​ដោយ​ខ្លួនឯង​។​

​ក្រោយមក​នាង​បាន​ចុះឈ្មោះ​ចូល​រៀន​ក្នុង​ថ្នាក់​យ៉ូ​ហ្គា​នៅ​អាយុ​៧​ឆ្នាំ ហើយ​បាន​ចូលរៀន​ក្នុង​អំឡុង​ពេល​សម្រាក​នៅ​សាលា​។​

​ដោយ​រក​ឃើញ​ចំណង់​ចំណូលចិត្ត​របស់​នាង​តាមរយៈ​ថ្នាក់រៀន​ទាំងនោះ នាង​ប្រា​អាន​វី​បាន​និយាយថា “​ខ្ញុំ​ចង់​ផ្សព្វផ្សាយ​សេចក្តីស្រឡាញ់​នៃ​យ៉ូ​ហ្គា​ទៅកាន់​មនុស្ស​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​”៕

​នាង​ប្រា​អាន​វី​ក្លាយ​ជា​គ្រូបង្ហាត់​យ៉ូ​ហ្គា​នៅ​អាយុ​៧​ឆ្នាំ​