ដោយ៖ ដេប៉ូ / ភ្នំពេញ៖ «មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចនាំនាវា កម្ពុជា ឆ្ពោះទៅដល់ត្រើយសុភមង្គល»។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខេត្តព្រះសីហនុ។

ថ្លែងក្នុងពិធីបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា សង្កាត់កោះរ៉ុង សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២ លោក សាយ សំអាល់ ប្រធានក្រុមការងារ បានឱ្យដឹងថាៈ ការស្ម័គ្រចិត្តចូល រួមជីវភាពនយោបាយរបស់បងប្អូនទាំងអស់គ្នា ជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ហើយជាពិសេស គឺការបង្ហាញពី ភាពជឿជាក់របស់បងប្អូន មកលើគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស បន្តទៅមុខទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាៈ ឆ្លងកាត់ដំណើរនយោបាយរបស់ ប្រទេសកម្ពុជា មិនមានចលនានយោបាយណា មានធនធាន ក្នុងការដឹកនាំ និង កសាងមាតុភូមិ ដ៏កំសត់របស់យើង ក្រៅពីគណបក្សប្រជាជនកម្ពុជាឡើយ ។

លោក សាយ សំអាល់ បានលើកឡើង ដោយបញ្ជាក់ថាៈ ការបញ្ចូលសមាជិកថ្មី នាឱកាសនេះ ជាចំណុចពិសេស មិនត្រឹមតែដើម្បីដណ្តើមប្រៀបឈ្នះ សម្រាប់ការបោះ ឆ្នោតប៉ុណ្ណោះទេ តែជាការឆ្លុះបញ្ជាក់អោយឃើញ «ការកសាងអនាគតរួមគ្នា»។

គួរបញ្ជាក់ឱ្យដឹងថា ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន២៩៤នាក់ នៅសង្កាត់កោះរ៉ុង និង សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ក៏មានការអញ្ជើញចូលរួម ពីលោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្ត ក្រុង សង្កាត់ ឃុំ នៃខេត្តព្រះសីហនុ ផងដែរ៕ V / N