ទូក​នេសាទ​បង្គា​សមុទ្រ ១​គ្រឿង​លិច​ដោយ​ព្យុះ​, កម្មករ​ទូក​ត្រូវបាន​សង្គ្រោះ​ទាន់ពេលវេលា​

952
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: សមត្ថកិច្ច ប្រាប់ថា មាន​ទូក​នេសាទ (​ប្រភេទ​មង​អូស​) មួយគ្រឿង បាន​លិច​នៅ​ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ​ពី​ខាងជើង​កោះដែកគោល មុខ​កំពង់ផែ​ធំ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៤​កក្កដា​២០១៨ ដោយ​មិនមាន​អ្នករងគ្រោះ​ដោយ​លង់ទឹក​សមុទ្រ​នោះទេ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា អ្នកនេសាទ ៣​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា ដោយ​ទូក​នេសាទ ១​គ្រឿង​ផ្សេងទៀត ដែល​នៅ​ជិត​នោះ​។

​បើតាម​កា​រៀបរាប់​របស់​កម្មករ​ទូក​បាន​បំភ្លឺថា ទូក​កំពុងតែ​បើក​ចេញទៅ​នេសាទ ស្រាប់តែ​រលត់​ម៉ាស៊ីន ហើយ​មាន​ទឹករលក​បោក​ខ្លាំង ទឹក​ចូលក្នុង​ទូក​ច្រើន បណ្តាល​ឲ្យ​លិច​តែម្តង ហើយ​អ្នកបើកបរ និង​កម្មករ​ទូក ត្រូវបាន​សង្គ្រោះ​ដោយ​ទូក​យន្ត​នៅ​ជិត​នោះ បាន​ទាន់ពេលវេលា​។

​ម្ចាស់​ទូក​ឈ្មោះ ទិ​ត នៅ​ភូមិ​៣ ទំនប់រលក​ចាស់ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ កម្មករ​នេសាទ​មាន​គ្នា ៣​នាក់​៖ ១.​ឈ្មោះ ខួច ទី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ជា​អ្នកបើកបរ​) ២.​ឈ្មោះ ជេន ព័ន្ធ ជា​កម្មករ និង​៣.​ឈ្មោះ ដួង ចៃ ជា​កម្មករ​។ អ្នក​ទាំង ៣​នាក់ មិនមាន​រងគ្រោះថ្នាក់​ទេ និង​បាន​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ហើយ ប៉ុន្តែ​ទូក​បាន​លិច​បាត់​រក​មិនទាន់​ឃើញ​ឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម