Views: 29 Post navigation មានករណីបុកតគ្នាមួយពាក់ព័ន្ធនឹងរថយន្តជាង៤០គ្រឿង ដែលបណ្តាលអោយរងរបួសមនុស្សជាច្រើននាក់នៅហុងគ្រីកាលពីថ្ងៃសៅរ៍។ ប៉ូលីសឥណ្ឌាបានចាប់ខ្លួនបុរសបីនាក់នៅក្នុងរដ្ឋប៊ីហាពាក់ព័ន្ធនឹងការស្លាប់បុរសអ៊ីស្លាមម្នាក់ដែលត្រូវបានវាយប្រហារដោយសារតែជននេះយួរសាច់គោ។ជនរង គ្រោះឈ្មោះ ណាស៊ីម គូរ៉េស៊ី ( Naseem Qureshi)អាយុ៥៦ឆ្នាំ បានស្លាប់នៅសប្តាហ៍កន្លងទៅក្រោយត្រូវមនុស្សមួយហ្វូងវាយប្រហារដោយសង្ស័យថាគាត់យួរសាច់គោ នេះបើតាមការបញ្ជាក់ពីប៉ូលីស កាលពីថ្ងៃសៅរ៍។សូមបញ្ជាក់ថាការលក់និងការបរិភោគសាច់គោត្រូវបានរដ្ឋាភិបាលមូលដ្ឋានហាមឃាត់នៅផ្នែកខ្លះនៃប្រទេសឥណ្ឌាកន្លែងដែលមានអ្នកកាន់សាសនាហិណ្ឌូភាគច្រើនរស់នៅ។