ដោយ:ទេពកង្រី/កំពង់ឆ្នាំង :ផ្ទះជាច្រើនខ្នងត្រូវបាននូវអគ្គិភ័យឆាបឆេះនៅព្រឹកថ្ងៃទី ១២ខែមីនាឆ្នាំ ២០២៣ សមត្ថកិច្ចកំពុងអន្តរាគមន៍ដើម្បគ្រប់គ្រងសភាពការណ៍បាននៅឡើយដោយសារតែអគ្គិភ័យមានទំហំធំធេង។
គេឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពុងតែជាច្រើនគ្រឿងបន្តធ្វើការដឹកជញ្ជូនទឹកទៅអន្តរាគមន៍បាញ់ពន្លត់កុំអោយឆេះរាលដាលបន្តទៀត។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
គេមិនដឹងថាទំហំនៃការខូចខាតអស់ប៉ុន្មាននោះទេ ព្រោះផ្ទះនៅចំណុចកើតហេតុាងលើជាផ្ទះឈើជាប់ៗគ្នាស្អេកស្កះ។
គួររំលឹកដែលថាផ្ទះប្រជាពលរដ្ឋរស់នៅផ្សារក្រោមគឺធ្លាប់រងគ្រោះដោយអគ្គីភ័យជាច្រើនសារណាស់មកហើយដោយសារតែការរស់នៅរបស់ពួកគាត់សង់ផ្ទះជាប់ៗគ្នាដូច្នេះពេលមានអគ្គីភ័យកើតឡើងម្ដងៗគឺតែងតែមានទំហំធំធេងជានិច្ច។
ពាក់ពន្ធ័ព័ត៌មានលម្អិតយ៉ាងណាយ៉ាងណានោះរស្មីកម្ពុជានឹងធ្វើសេចក្តីរាយការណ៍បន្តទៀត៕