ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ សេត​វិមាន​បាន​ស្នើសុំ​ទឹកប្រាក់​ចំនួន ៨៤២ ពាន់​លាន​ដុល្លារ​សម្រាប់​មន្ទីរ​បញ្ច​កោណ​សម្រាប់​ឆ្នាំសារពើពន្ធ ២០២៤​គឺ​ច្រើន​ជាង​៦៩​ពាន់​លាន​ដុល្លារ​ដែល​ក្រសួង​​ការពារជាតិ​ទទួល​បាន​សម្រាប់​ឆ្នាំសារពើពន្ធ ២០២៣​។ តើ​មាន​អ្វី​នៅ​ពីក្រោយ​ការដំឡើង​ប្រាក់​នេះ​ហើយ​តើ​វា​ពិតជា​ឆ្លើយតប​ទៅ​នឹង​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​មែនឬ​យ៉ាងណា​?

​ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍ លោក ហា​សា កា​កា (Harsha Kakar) អ្នកវិភាគ​យុទ្ធសាស្ត្រ​និង​ជា​ស្ថាបនិក​នៃ​មណ្ឌល​ប្រឹក្សា​គំនិត STRIVE បាន​ប្រាប់​វេបសាយ Sputnik ថា​”​ថវិកា​ការពារជាតិ​​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ចំនួន ៨៤២ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ខាងមុខនេះ ដែល​កើនឡើង ៣,២ ភាគរយ​ក្នុងអំឡុង​ឆ្នាំមុន គឺ​រួមមាន​តួលេខ​សំខាន់ៗ​ពីរ​។ “​មួយ​គឺ ៩,១​ពាន់​លាន​ដុល្លារ​សម្រាប់​តំបន់​​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជា​ចម្បង​។ មួយទៀត គឺ សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​អាម៉េរិក​បានកំណត់​ចំនួន ៣៧ ពាន់​លាន​ដុល្លារ ឬ ៣៨ ពាន់​លាន​ដុល្លារ​។ ហើយ​ពិត​ណាស់ ៦​ពាន់​​លាន​ដុល្លារ​ទៀត ត្រូវបាន​បែងចែក​សម្រាប់​ជំនួយ​ដល់​អ៊ុ​យក្រែន​”​។​

​អ្នកជំនាញ​ឥណ្ឌា​រូបនេះ​បាន​បន្តថា “​ឥឡូវនេះ នៅពេល​ដែល​អ្នក​ក្រឡេក​មើល​តួលេខ​នេះ ការកើនឡើង​ចំនួន ៩​ពាន់​លាន​ដុល្លារ​ជា​ចម្បង​សម្រាប់​ការបង្កើន​សមត្ថភាពរ​បស់​ខ្លួន​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​​ស៊ី​ហ្វិក ប្រហែល​គ្រាន់តែ​ដើម្បី​ពង្រឹង​វត្តមាន​របស់​អាម៉េរិក​ក្នុង​តំបន់​។ វា​នឹង​មិន​នាំ​ឱ្យ​ផ្លាស់ប្តូរ​តុល្យភាព​អំណាច​ដ៏​សំខាន់​ណាមួយ​ឡើយ លុះត្រាតែ​សម្ពន្ធមិត្ត​របស់ខ្លួន ជាពិសេស​នៅក្នុង​សម្ព​ន្ធ Quad ចូលរួមចំណែក​ក្នុង​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ឥទ្ធិពល​ដែល​អាម៉េរិក​កំពុង​ដាក់ចេញ​ក្នុង​លក្ខខណ្ឌ​នៃ​ការចំណាយ​សម្រាប់​តំបន់​”​។​

​កាលពី​ថ្ងៃទី ៩ ខែ​មីនា រដ្ឋបាលបៃដិ​ន​បានប​ង្ហា​ញ​ផែនទី​បង្ហាញផ្លូវ​ថវិកា​របស់ខ្លួន ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ឡយ អូ​ស្ទីន​បាន​កោតសរសើរ​ចំពោះ​ចំណាត់ការ​របស់​សេត​វិមាន​ថា​បាន​អនុញ្ញាត​​ឱ្យ​ក្រសួង​ការពារជាតិ “​បន្ត​ការកសាង​កងកម្លាំង​រួម ដែល​ជា​កម្លាំង​ដ៏​សាហាវ អត់​ធន់ ស៊ូ​ក្រាញននៀល រហ័សរ​ហួន និង​មាន​ឆ្លើយតប​បំផុត​នៅលើ​ពិភពលោក​ហើយ​ត្រូវបាន​ដឹកនាំ​ដោយ​អាទិភាព​​ចំនួន​បី​របស់​យើង គឺ​ការការពារ​ប្រទេសជាតិ ការថែរក្សា​ប្រជាជន​របស់​យើង និង​ការទទួលបាន​ជោគជ័យ​តាម​រយៈ​ការ​ធ្វើ​ការងារ​ជា​ក្រុម​”​។​

​ទោះយ៉ាងណា អ្នកសង្កេតការណ៍​សហ​រដ្ឋ​អាម៉េរិក ភ្លាមៗ​បាន​ទាញ​ការយកចិត្តទុកដាក់​ចំពោះ​ទំហំ​ដ៏​ធំ​សម្បើម​នៃ​ថវិកា​ថ្មី​របស់​មន្ទីរ​បញ្ច​កោ​ណ​។ ខណៈ​សំណើ​របស់​ក្រសួង​ការពារជាតិ​មាន​ចំនួន ៨៤២ ពាន់​លាន​ដុល្លារ សេត​វិមាន​បាន​ស្នើសុំ​ថវិកា​ចំនួន ៨៨៦,៤ ពាន់​លាន​ដុល្លារ​សម្រាប់​សន្តិសុខ​ជាតិ​។ ប៉ុន្តែ​នោះ​មិនមែន​ទាំងអស់​នោះ​ទេ មណ្ឌល​ប្រឹក្សា​គំនិត DC បាន​ព្រមាន​ថា​ប្រសិនបើ​គេ​បន្ថែម​​កញ្ចប់​ជំនួយ​យោធា​បន្ទាន់​សម្រាប់​អ៊ុយ​ក្រែន​នៅ​ឆ្នាំ​នេះ និង​លទ្ធភាព​បន្ថែម​រាប់សិប​ពាន់​លាន​ដុល្លារ​ទៀត​នៅក្នុង “​កម្មវិធី​ប្រាក់​បន្ថែម​” របស់​សភា​នោះ​ការចំណាយ​លើ​វិស័យ​ការពារ​ជាតិ​សរុប​គឺ​ហៀ​ប​​នឹង​ឈាន​ដល់ ៩៥០ ពាន់​លាន​ដុល្លារ ឬ​ច្រើន​ជាង​នេះ​សម្រាប់​ឆ្នាំសារពើពន្ធ ២០២៤​។

​វិទ្យាស្ថាន Quincy Institute for Responsible Statecraft របស់​សហរដ្ឋ​អាម៉េរិក បាន​ហៅ​ថវិកា​របស់​មន្ទីរ​បញ្ច​កោណ​នាពេលខាងមុខ​ថា​”​ធំ​បំផុត​ចាប់តាំងពី​សង្គ្រាម​លោក​លើ​ក​​ទី​២” ហើយ​ធំ​ជាង​ឆ្ងាយ​ហួស​ពី​អំឡុង​ចំណុចកំពូល​នៃ​សង្គ្រាម​កូរ៉េ វៀតណាម ឬ​សង្គ្រាមត្រជាក់​ទៅទៀត​។​

​ការចំណាយ​របស់​ក្រសួង​ការពារជាតិ​មាន​ការកើនឡើង​ជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​បន្ថែម ២៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២ ៤៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣ និង​លទ្ធភាព ៦៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៤​។​

​លោក បូរី​ស រ៉ូ​ហ្ស៊ី​ន (Boris Rozhin) អ្នកជំនាញ​រុស្ស៊ី​នៅ​មជ្ឈមណ្ឌល​សម្រាប់​សារព័ត៌មាន​យោធា​-​នយោបាយ​បាន​ប្រាប់ Sputnik ថា​”​ខ្ញុំ​គិតថា​ពួកគេ​នឹង​ឈាន​ដល់​ការឯកភាព​គ្នា​លើ​បញ្ហា​នៃ​​ការបង្កើន​ថវិកា​ការពារជាតិ​។ ដូច្នេះ ប្រាក់​មួយចំនួន​នឹង​ទៅ​ពង្រីក​វត្តមាន​យោធា​អាម៉េរិក​នៅ​អឺរ៉ុប​ខាងកើត និង​គាំទ្រ​ផ្កាយរណប​របស់​ពួកគេ​នៅ​អឺរ៉ុប​។​ប្រាក់​ភាគច្រើន​នឹង​ទៅ​ពង្រឹង​ទីតាំង​របស់​​អាម៉េរិក​នៅ​ចុង​បូ​ព៌ា ពោលគឺ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កន្លែង​ដែល​ពួកគេ​ឥឡូវនេះ​កំពុង​បញ្ចូល​សព្វាវុធ​ទៅក្នុង​កោះ​តៃវ៉ាន់​ហើយ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ភាព​តានតឹង​នៃ​ទំនាក់ទំនង​ជាមួយ​ចិន​បន្ថែម​​ទៀត​។ ដូច្នេះ​ការចំណាយ​ទាំងនេះ​នឹង​ត្រូវ​តម្រង់​ទៅ​រក​យុទ្ធសាស្ត្រ​រដ្ឋ កន្លែង​ដែល​រុស្ស៊ី​និង​ចិន​ត្រូវ​បាន​ចាត់ទុក​ជា​សត្រូវ​របស់​សហរដ្ឋ​អាម៉េរិក​។ ហេតុ​ដូច្នេះ​ថវិកា​ថ្មី​ដ៏​សម្បើម​នេះ​នឹង​តម្រង់ទិស​ចំៗ​ប្រឆាំង​​នឹង​រុស្ស៊ី​និង​ចិន​”​។​

​អ្នកជំនាញ​ឥណ្ឌា​រូបនេះ​បាន​កត់សម្គាល់​ថា ភូមិសាស្ត្រ​ដ៏​ធំ​នៃ​ផែនការ​ការពារ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន អាច​ត្រូវ​បាន​ពន្យល់​ដោយ​ជំនឿ​របស់​ខ្លួន​ថា ក្រៅ​ពី​ការការពារ​ខ្លួន​និង​សម្ពន្ធមិត្ត​របស់ខ្លួន វា​ក៏​គួរតែ​ធានាបាន​នូវ​វត្តមាន​យោធា​របស់​ខ្លួន​នៅ​តាម​តំបន់​រៀងៗ​ខ្លួន​ផង​ដែរ​។ យោង​តាម​លោក​កា​កា​បានឱ្យដឹងថា​ដោយហេតុ​ថា​សហរដ្ឋ​អាម៉េរិក​មើលឃើញ​ប្រទេស​មួយចំនួន​ជា​ដៃគូ​ប្រជែង​របស់​​ខ្លួន ខ្លួន​បាន​ព្យាយាម​បង្ក្រាប​ពួក​គេ​ដោយ​យោធា​។ លោក​បាន​កត់សម្គាល់​ថា “​ដូច្នេះ​អាម៉េរិក​នឹង​បន្ត​ពង្រីក​ហួស​ពី​តម្រូវការ​ទៅទៀត​”​។​

– ការចំណាយ​ច្រើន​មិនមែន​មានន័យថា​ចេះ​តែ​មាន​គុណភាព​ល្អ​នោះ​ទេ​

​ទោះយ៉ាងណា ការចំណាយ​ហួសប្រមាណ​របស់​មន្ទីរ​បញ្ច​កោណ​មិនមែន​តែងតែ​មាន​ន័យ​ថា យោធា​អាម៉េរិក​ទទួលបាន​គុណភាព​ខ្ពស់​បំផុត​ពី​ប្រាក់​របស់​ពួកគេ​នោះទេ នេះ​បើ​យោង​តាម​អ្នកឆ្លើយឆ្លង​​ព័ត៌មាន​របស់ Sputnik ។​

“​ថ្លែង​អំពី​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដែល​មាន​នៅក្នុង​ក​ង​ទ័ពអាកាស​អាម៉េរិក កងទ័ពជើងទឹក​អាម៉េរិក និង​កងកម្លាំង​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​អាម៉េរិក វា​មិន​មាន​ការវិវឌ្ឍ​ធំ​បែប​នេះ​ទេ ព្រោះ​សហរដ្ឋ​អាម៉េរិក ដែល​មាន​មូលដ្ឋានទ័ព​ច្រើនជាងគេ និង​ពាក់ព័ន្ធ​នឹង​សង្គ្រាម​គ្រប់កន្លែង​នោះ តាម​ពិត​ទៅ​យើង​អាចនិយាយបាន​ថា​បាន​នាំ​អាវុធ​របស់​ខ្លួន​ឈាន​ដល់​ចំណុច​ត្រឹម​គ្រប់គ្រាន់​ប៉ុណ្ណោះ​។ លោក អា​ឡិច​សី ឡេ​អូន​កូវ (Alexey Leonkov) អ្នកជំនាញ​ខាង​យោធា និង​ជា​និពន្ធ​នាយក​នៅ​ទស្សនាវដ្ដី Arsenal Otechestva បាន​និយាយថា ទោះយ៉ាងណា អ្នកខ្លះ​ប៉ាន់ប្រមាណ​ថា​អាវុធ​ទាំងនោះ​ឈាន​​ដល់​ស្ថានភាព​យ៉ាប់យ៉ឺន​ខ្លាំង​បំផុត​ទៅ​ហើយ​។​

​លោក​បន្តថា “​ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ ទាំងនេះ​គឺជា​ការវិវឌ្ឍ​ផ្នែក​យោធា​ដែល​ត្រូវបាន​អនុវត្ត​ជា​កម្មវិធី​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ពោល​គឺជា​ការផ្តល់​អាវុធ​ប្រភេទ​ថ្មី​ហើយ​ពួក​វា​រមែង​ខ្វះ​វឌ្ឍនភាព​ខាង​វិទ្យា​​សាស្ត្រ​និង​បច្ចេកវិជ្ជា​ទាំងអស់ ដែល​ត្រូវបាន​បង្កើតឡើង តួយ៉ាង ដូច​ក្នុងប្រទេស​រុស្ស៊ី នៅក្នុង​ប្រទេស​ចិន និង​សូម្បីតែ​នៅ​អ៊ីរ៉ង់ និង​កូរ៉េខាងជើង​។​ការបង្កើត​កម្មវិធី​ច្នៃប្រឌិត​ច្រើន​ហួសប្រមាន​ពេក​​មិន​មានន័យថា​សហរដ្ឋអាម៉េរិ​កឬ​ថវិកា​យោធា​អាចរ​ក្សា​កងទ័ព​អាម៉េរិក​ឱ្យ​ត្រៀមខ្លួន​ប្រយុទ្ធ​ជាស្រេច ១០០ ភាគរយ​នោះ​ទេ​”​។​

​យោង​តាម​ការប៉ាន់ប្រមាណ​មួយចំនួន ថវិកា​ជាង​ពាក់កណ្តាល​នៃ​ថវិកា​ថ្មី​របស់​ក្រសួង​ការពារជាតិ​នឹង​ធ្លាក់​ទៅ​ដៃ​ក្រុមហ៊ុន​ម៉ៅការ​ផ្នែក​ការពារ​សំខាន់ៗ រួមមាន Lockheed Martin, Boeing, Raytheon, General Dynamics និង Northrop Grumman លើ​ការទិញ ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​អាវុធ​។ ទោះ​យ៉ាងណា​ក្រុម​អ្នកសង្កេតការណ៍​ចាត់ទុក​ការចំណាយ​លើស​និង​ការ​​គ្រប់គ្រង​មិន​ត្រឹមត្រូវ​នៃ​មូលនិធិ​គឺជា​ក្តី​អាម៉ាស់ នៅពេល​និយាយ​អំពី​បរិវេណ​ឧស្សាហកម្ម​យោធា​របស់​សហរដ្ឋ​អាម៉េរិក​។​

​ឧទាហរណ៍​ជាក់ស្តែង​មួយ​គឺថា​យន្តហោះ​ចម្បាំង F-35 បាន​ក្លាយ​ជា​ប្រព័ន្ធ​អាវុធ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក​រួចទៅហើយ​។ ការចំណាយ​ប៉ាន់ស្មាន​របស់ F-35 លើ​វដ្ត​ជីវិត​រំពឹងទុក ៦៦​ឆ្នាំ​របស់​​វា​បាន​កើនឡើង​ជា​លំដាប់​ចាប់តាំងពី​ឆ្នាំ ២០១២ ពី ១,១១ ទ្រី​លាន​ដុល្លារ​រហូត​ដល់ ១,២៧ ទ្រី​លាន​ដុល្លារ ទោះបីជា​មាន​ការខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ចំណាយ​ក៏ដោយ​។ ​ទោះបីជា​គម្រោង​នេះ​ត្រូវបាន​ចាប់ផ្តើម​ជាង ២០ ឆ្នាំមុន និង​យន្តហោះ ៨០០ គ្រឿង​ត្រូវបាន​ចែកចាយ​រួចហើយ​ក៏​ដោយ ក៏​ការផលិត​យន្តហោះ​ចម្បាំង​បំបាំងកាយ​នេះ​ត្រូវបាន​”​រំខាន​ដោយ​កំហុស​​បច្ចេកទេស​ជា​ច្រើន​និង​ការសាងសង់​ឡើងវិញ​ជា​ញឹកញាប់​” ដែល​បាន​បន្ថយ​ការត្រៀមខ្លួន​របស់​យោធា​អាម៉េរិក នេះ​បើ​យោង​តាម​សារព័ត៌មាន​អាម៉េរិក​៕

​យន្តហោះ​ចម្បាំង F-35 បាន​ក្លាយ​ជា​ប្រព័ន្ធ​អាវុធ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក ដោយ​ត្រូវ​ចំណាយ​ថែទាំ ១,២៧ ទ្រី​លាន​ដុល្លារ​រៀងរាល់ឆ្នាំ