ប្រែសម្រួលៈបំណង(វ៉េអិនអិចស្រ្ពេស)៖ ប៉ូលីសឥណ្ឌាបានចាប់ខ្លួនបុរសបីនាក់នៅក្នុងរដ្ឋប៊ីហា(Bihar )ពាក់ព័ន្ធនឹងការស្លាប់បុរសអ៊ីស្លាមម្នាក់ដែលត្រូវបានវាយប្រហារដោយសារតែត្រូវគេសង្ស័យយួរសាច់គោ។ជនរងគ្រោះឈ្មោះ ណាស៊ីម គូរ៉េស៊ី ( Naseem Qureshi)អាយុ៥៦ឆ្នាំ បានស្លាប់នៅសប្តាហ៍កន្លងទៅក្រោយត្រូវមនុស្សមួយហ្វូងវាយប្រហារដោយសង្ស័យថាគាត់យួរសាច់គោ នេះបើតាមការបញ្ជាក់ពីប៉ូលីសកាលពីថ្ងៃសៅរ៍។

សូមបញ្ជាក់ថាការលក់និងការបរិភោគសាច់គោត្រូវបានរដ្ឋាភិបាលមូលដ្ឋានហាមឃាត់នៅផ្នែកខ្លះនៃប្រទេសឥណ្ឌាកន្លែងដែលមានអ្នកកាន់សាសនាហិណ្ឌូភាគច្រើនរស់នៅ។

មេគោត្រូវបានពួកអ្នកកាន់សាសនាហិណ្ឌូគោរពដូចជាព្រះ និងគេសង្កេតឃើញមានការវាយប្រហារជារឿយៗលើជនណាដែលត្រូវបានគេចោទប្រកាន់ថាបានសម្លាប់គោដើម្បីយកសាច់ធ្វើអាហារ ឬយកស្បែក ។

ក្រុមហិណ្ឌូប្រកាន់តឹងត្អឹងជាច្រើនបានទាមទារអោយមានបំរាមទាំងស្រុងមួយលើការសម្លាប់គោនៅទូទាំងប្រទេសឥណ្ឌា។ក្រុមអ្នកការពារថែរក្សាគោកាន់សាសនាហិណ្ឌូជាច្រើនបានចាប់បង្ខំអោយគេឯងអនុវត្តច្បាប់របស់ខ្លួន ចាប់តាំងពីរដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី ចូលកាន់អំណាចនៅឆ្នាំ២០១៤។

ប៊ីហា បច្ចុប្បន្នគ្រប់គ្រងដោយគណបក្សមូលដ្ឋានមួយ ហើយគណបក្សបារ៉ាទីយ៉ា ចាណាតា(Bharatiya Janata)របស់ម៉ូឌី ជាបក្សប្រឆាំង។

របាយការណ៍របស់ប៉ូលីសបាននិយាយថា ជនរងគ្រោះត្រូវចោមរោមវាយពីមនុស្សជាង២០នាក់។ប៉ូលីសបានចូលអន្តរាគមន៍ តែលោក គូរ៉េស៊ី បានស្លាប់ក្នុងពេលបញ្ជូនទៅមន្ទីរពេទ្យ៕

ក្នុងគម្ពីរសាសនាហិណ្ឌូ មេគោត្រូវបានចាត់ទុកជា«មាតា»នៃអារ្យធម៌ និងអ្នកគោរពបូជ្ញាជាច្រើនចាត់ទុកការសម្លាប់គោឬបរិភោគសាច់វា ស្មើនឹងការប្រមាថ