ដោយៈ ភ្នំសន្ទូក/កំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង លោកស្រី ស៊ឹង ផល្លា ព្រមទាំងសហការី និងព្រះទេពសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ និងជាព្រះចៅអធិការវត្ត ឥន្ទ្រីយសំវរ បានអញ្ជើញ និងនិមន្តជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ព្រះវិហារថ្មី ស្ថិតនៅក្នុងភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោងខេត្ត កំពង់ធំ។

ថ្លែងក្នុងឱកាសនេះ លោក សាយ គឹមឡមអភិបាលស្រុកស្ទោង បានណែនាំដល់គណ:កម្មការ លោកអាចារ្យ និងព្រះគ្រូចៅអធិការគ្រប់វត្ត ត្រូវខិតខំរួបរួមសាមគ្គីគ្នាក្នុងការកសាងវត្តអារាមឱ្យមានការរីកចម្រើន។កែច្នៃវត្តអារាម ឱ្យក្លាយជាទីមនោរម្យ ជាកន្លែងទេសចរណ៍បែបវប្បធម៌ សាសនា និងត្រូវមានប្លង់គោលក្នុងការអភិវឌ្ឍ។

គួរបញ្ជាក់ផងដែរថា ព្រះវិហារថ្មីនេះមានទំហំទទឹង ១២ម៉ែត្រាគុណនឹងបណ្តោយ២៤ម៉ែត្រ កម្ពស់ ២៧ម៉ែត្រ អស់ទឹកប្រាក់៤២៦.២៧៧ដុល្លាអាមេរិក ។ជាមួយគ្នានេះលោកអភិបាលស្រុក និងក្រុមគ្រួសារ ព្រមទាំងសហការីក៏បានចូលរួមបុណ្យនូវបច្ច័យចំនួន៤.៣១០.០០០រៀល ជាមួយកម្មវិធីបុណ្យនេះផងដែរ៕/R