លោក គន់ គីម ជួប​សំណេះសំណាល​អ្នកស្រុក​បន្ទា​យ​អំពិល​

1489
ចែករម្លែក

​ដោយ​: លីន​ណា / ភ្នំពេញ​: ក្រុមការងារ​បាន​រាយ​ការណ៍​ថា នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ លោក គន់គីម ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ មកពី​ឃុំ​ទាំង​បួន​របស់​ស្រុក​បន្ទាយ​អំពិល​។​

​លោក គន់ គីម បាន​មានប្រសាសន៍​ទៅកាន់​អង្គពិធី​ថា ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​យើង​ក្នុងការ​ជ្រើសរើស​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​បន្ត​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ថែមទៀត ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស នឹង​នាំ​ប្រទេស​ឱ្យ​វិលត្រឡប់​ថយក្រោយ​។ ជាការ​ពិតណាស់​អ្នក​ថា​មិនដែល​ខុស តែ​អ្នកធ្វើ​តែងតែមាន​ការខុសឆ្គង​ខ្លះ​ជៀស​មិន​រួច ប៉ុន្តែ​ខុស​នឹងធ្វើ វា​ប្រសើ​ជាង​ចាំតែ​ថា​ហើយ​មិន​ធ្វើ​អី​សោះ ដូច្នេះ​សុំ​ចិត្ត​ប្រជាជន​យើង​កុំ​ព្រោះតែ​ខឹង​គោ​មក​វាយ​រទេះ​។ នៅក្នុង​អាណត្តិ​ទី​៦​នេះ ក្នុងនាម​ខ្ញុំ ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ឧ​ត្ត​រ​មានជ័យ​មកពី​គណបក្ស​ប្រជាជន ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ប្រជាជន​យើង​ទាំងអស់​ថា បើ​ស្រឡាញ់ សម្តេច ហ៊ុន សែន​បើ​ស្រលាញ់​សន្តិភាព និង​ការអភិវឌ្ឍ សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទៅ​បោះឆ្នោត​អោយបាន​គ្រប់គ្នា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម