ដោយៈ health.com.kh
យោង ទៅ តាម អង្គការ សុខភាព ពិភពលោក ក្មេង ៗ ដែល មាន អាយុ ចាប់ពី មួយ ឆ្នាំទៅ ១៤ ឆ្នាំ គឺ ប្រឈម ខ្ពស់ បំផុត នឹង ជំងឺ ព្រូន ក្នុង ពោះវៀន ។ ទោះបីជា មនុស្ស ធំ ហើយ ក៏ អាច ប្រឈម នឹង ជំងឺ នេះ បាន ដែរ ។ ខាងក្រោម នេះ គឺជា សញ្ញា មួយ ចំនួន តូច ដែល ព្រូន ក្នុង ពោះវៀន បង្ហាញ ឲ្យ ដឹង និង ត្រូវការ ព្យាបាល ឲ្យ បាន លឿន បំផុត ។

រមាស់ រន្ធ គូថ
តើ កូន អ្នកមាន អារម្មណ៍ រមាស់ រន្ធ គូថ ជាប់ រហូត ដែរ ទេ? ហើយ បើសិនជា រឿង នេះ កើត ឡើងជា ពិសេស នៅ ពេល យប់ ទៀត នោះ វា គួរតែ ដល់ ពេល ជួប ពេទ្យ ជំនាញ ខាង រោគ កុមារ ដើម្បី ពិនិត្យ ហើយ ។

ស្រក ទម្ងន់ ខ្លាំង
កាលណា មាន ជំងឺ ព្រូន វា នឹង រំខាន ដល់ ការ បឺត ស្រូប ជីវជាតិ ទៅ ចិញ្ចឹម រាង កាយ ហើយ ក៏ អាច ធ្វើ ឲ្យ ស្រក ទម្ងន់ បាន ដែរ ។ ក្រៅពី នេះ ការ បាត់បង់ ប្រូតេអ៊ីន ធ្ងន់ធ្ងរ ប្រហែលជា នាំ ឲ្យ កើនឡើង ជាតិ ទឹក ក្នុង ពោះ ឬ ហៅ ថា ទាច ទឹក ។

បញ្ហា ការ រំលាយ អាហារ
ជាមួយនឹង ការ មិន ឃ្លាន អាហារ ញ៉ាំ ទឹក កាន់តែ ច្រើន និង កង្វះ ការ បឺត ស្រូប អាហារ ក្នុង ពោះវៀន វា ពិតជា ប្រឈម កាន់តែ ខ្លាំង នឹង ការ រាករូស ឬ រាក មួល និង ទល់លាមក ។

ក្លិន មាត់អាក្រក់
ការ កង្វះ វីតាមីន B12 និង ជាតិ ស័ ង្គ សី នឹង បង្កើត បានជា ក្លិនស្អុយ ក្នុង មាត់ ។ ជាមួយ គ្នា នេះ ដែរ ការ ចាល ទឹក អាស៊ីត ពី ក្រពះ ក៏ ធ្វើ ឲ្យ មាន ក្លិន មាត់ មិនល្អ ផង ដែរ ។

កង្វះ គ្រាប់ ឈាម
មិន មាន មនុស្ស ច្រើន ទេ ដែល ដឹង ថា ព្រូន ធ្វើ ឲ្យ រលាក និង បាត់បង់ ឈាម រ៉ាំរ៉ៃ ព្រោះថា ព្រូន នឹង ស៊ី ឈាម របស់ មនុស្ស យើង ៕/r