ដោយៈ health.com.kh
ជំងឺ ផ្តាសាយ ដែល ជា ការ បង្ក រោគ ដោយ វីរុស អាច បណ្តាល មក ពី ការ ប្រែប្រួល អាកាសធាតុ តិចតួច ឬ ប្រព័ន្ធ ភាពស៊ាំ ចុះ ខ្សោយ ។ ការ ប្រើ ថ្នាំ ព្យាបាល ដោយ ខ្លួនឯង វិញ អាច ជា រឿង មួយ មាន គ្រោះថ្នាក់ បាន បើសិនជា អ្នក កើត ជំងឺ ផ្តាសាយ មែន ។ យ៉ាងណាមិញ អ្នក គួរតែ សម្គាល់ ឲ្យ បានដឹង អំពី រោគ សញ្ញា របស់ ជំងឺ ផ្តាសាយ និង ពិគ្រោះ ជាមួយ គ្រូពេទ្យ ឲ្យ បាន ទាន់ ពេល បំផុត ។ ខាងក្រោម នេះ គឺជា រោគ សញ្ញា ដែល តែងតែ កើត មាននៅ ពេល មាន ជំងឺ ផ្តាសាយ ។
ក្តៅខ្លួន
សញ្ញា របស់ ជំងឺ ផ្តាសាយ ដែល កើត មាន ញឹកញាប់ បំផុត នោះ គឺ ការ ក្តៅខ្លួន តិចតួច ។ អ្នក គួរតែ ពិគ្រោះ ជាមួយ គ្រូពេទ្យ ទោះបីជា កម្តៅ ឡើង ត្រឹម ៣៨ អង្សា ក៏ ដោយ ។
ឈឺបំពង់ក
ការ ដែល មាន អារម្មណ៍ រមាស់ ៗ នៅ ក្នុង បំពង់ក រួម ជាមួយនឹង ការ មិន ស្រួល ក្នុង ក ឬ ឈឺចាប់ ទៀត នោះ វា អាច បញ្ជាក់ ថា ជា ជំងឺ ផ្តាសាយ ហើយ ។
កណ្តាស់
បើសិនជា អ្នក កំពុង តែ កណ្តាស់ ញឹកញាប់ រយៈពេល ពីរ បី ថ្ងៃ ទៅ ហើយ នោះ អ្នក គួរតែ ពិគ្រោះ ជាមួយ គ្រូពេទ្យ ព្រោះ វា អាច ជា ជំងឺ ផ្តាសាយ ហើយ ក៏ មិនមែន ជា ប្រតិកម្ម អា ឡែ ហ្ស៊ី អី ដែរ ។
រលាក ច្រមុះ
ការ រលាក នៃ ភ្នាស រំអិល ក្នុង ច្រមុះ ឬ ហៅ ថា រលាក ច្រមុះ នោះ អាច នាំ ឲ្យ តឹង ច្រមុះ ឬ ហូរ ទឹករំអិល ក្នុង ច្រមុះ បាន ។ មិន ខ្វល់ វា បណ្តាល មក ពី ហេតុ អ្វី ទេ យក ល្អ គួរតែ ពិគ្រោះ ជាមួយ គ្រូពេទ្យ ទៅ ។
ឈឺក្បាល
ការ ឈឺក្បាល អាច បណ្តាល មក ពី ហេតុផល ច្រើន ណាស់ ចាប់ពី ស្ត្រេ ស រហូត ដល់ រលាក ប្រហោង ឆ្អឹង ក្នុង មុខ ឯណោះ ។ យ៉ាងណាមិញ ការ ឈឺក្បាល ដែល កើតឡើង ពេល មាន អាកា រៈ ក្តៅខ្លួន ឬ ឈ រាង កាយ ទៀត នោះ អាច ជា ជំងឺ ផ្តាសាយ ហើយ ។
ឈឺខ្លួន
វា គឺជា រឿង មួយ ដែល កើត មាន ញឹកញាប់ ណាស់ ក្នុង ការ ឈឺ ខ្នង ឬ ឈឺខ្លួន ម្តងម្កាល ប៉ុន្តែ បើសិនជា អ្នក ឈឺខ្លួន និង សាច់ដុំ ច្រើន ថ្ងៃ នោះ វា អាច គិត ថា ជា ជំងឺ ផ្តាសាយ ហើយ ។
ខ្សោយ អស់កម្លាំង
ករណី ខ្លះ ជំងឺ ផ្តាសាយ អាច ចេញ ជា រោគ សញ្ញា ខ្សោយ អស់កម្លាំង ពី ខ្លួន តែ ម្តង ។ ប៉ុន្តែ បើសិនជា វា កើតឡើង ម្តង ហើយ ម្តងទៀត នោះ អ្នក គួរតែ ទៅ ជួប គ្រូពេទ្យ ដើម្បី រក ឲ្យ ឃើញ អំពី មូលហេតុ ជាក់លាក់ របស់ វា ហើយ ៕/R