ដោយៈ health.com.kh
ភាព ស្លេកស្លាំង កើតមាន នៅពេល ដែល ឈាម ខ្វះ កោសិកា គ្រាប់ ឈាមក្រហម គ្រប់គ្រាន់ ដែល ជារឿយៗ វា ត្រូវ បាន បង្កឡើង ដោយ បញ្ហា កង្វះ ចំណីអាហារ ឬ ជំងឺ ។ ហានិភ័យ ចំពោះ ជំងឺ ស្លេកស្លាំង ៖
-ញ៉ាំ អាហារ ខ្វះ ជីវជាតិ ដែល ខ្វះ សារធាតុ រ៉ែ វីតាមីន ឬ ជាតិ ដែក
-កំពុង មាន ផ្ទៃពោះ ដែល បង្កើន ទំហំ នៃ ឈាម និង ការបាត់បង់ ជាតិ ដែក និង អាស៊ីតហ្វូលីក ពី ឈាម
-មានកូន ជា ពិសេស ប្រសិនបើ កុមារ កើត មិន គ្រប់ ខែ
-បាត់បង់ ឈាម ដោយសារ គ្រោះថ្នាក់ ឬ ការវះកាត់ នានា
-មាន ជំងឺ រ៉ាំរ៉ៃ ឬ ជំងឺឆ្លង
-មាន ប្រវត្តិ គ្រួសារ នៃ ជំងឺ ស្លេកស្លាំង ៕/R