ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ការិយបរិច្ឆេទ​

(—​ប៉ៈ រ៉ិ​ច ឆែត​)

​នាមសព្ទ​

(​បា​.) ការកំណត់ ឬ កម្រិត​នៃ​កិច្ច​ការដែល​ត្រូវធ្វើ​; កំណត់​រយៈកាល​នៃ​កិច្ចប្រតិបត្តិការ​ខាង​ហិរញ្ញវត្ថុ​, សម័យ​នៃ​ការប្រព្រឹត្តិទៅ​របស់​ថវិកា​
​ក្នុង​ការិយបរិច្ឆេទ ១៩៦២ នេះ គប្បី​បន្ថយ​មុខ​ចំណាយ​ខ្លះ ដែល​មិនជា​ការចាំបាច់ ។​

​ជ័រ​

​នាមសព្ទ​

​ខ្លាញ់​រុក្ខជាតិ​, លតាជាតិ ឬ​តិណជាតិ​ចំពូក​ខ្លះ​មាន​សម្បុរ​ផ្សេងៗ មាន​លក្ខណៈ​ស្អិត ។ ជ័រក្រាក់ ជ័រ​ដែល​ចេញ​ព្រោះ​កម្ដៅភ្លើង​ឆេះ​រណ្ដៅជ័រ កាល​នៅ​ក្ដៅ​រាវ​ថ្លា លុះ​អស់អំណាច​កម្ដៅ​ក៏​កក​រឹង​ក្ដាំង ។ ជ័រចុង ជ័រ​ដែល​ហូរ​ចេញ​ឯង​អំពី​ឈើ​ផ្ចឹក​ជាដើម កក​រឹង​ស្រួយ ។ ជ័រចេក ទឹក​សុក្ក​: (​ពាក្យ​បញ្ចៀស ដោយ​ប្រដូច​នឹង​ជ័រ​នៃ​ចេក​) ។ ជ័រឆក់ ជ័រ​មាន​ពិស​សម្រាប់​លាប​គ្រឿង​ប្រហារ​មាន​ព្រួញ​ជាដើម ។ ជ័រទឹក ជ័រ​ដែល​ចេញ​អំពី​រណ្ដៅជ័រ​នៅ​ដើម​ត្រាច​ឬ​ដើម​ឈើទាល មាន​លក្ខណ​:​រាវ​, ជ្រាយ​, ទន់ ។ ជ័របាម ជ័រ​ដែល​គេ​ស្ល ឬ​ដែល​គេ​ដំ​ឲ្យ​បែក​សាច់​ស្អិត​ខ្លាំង សម្រាប់​ដាក់​ឲ្យ​ជាប់​សត្វ​បក្សី ។ ជ័រលុប (–​លប់​) ជ័រ​សម្រាប់​ដុស​លុប​ស្នាម​, គំនូស​, អក្សរ​ដែល​គូស​, ដែល​សរសេរ​ដោយ​ខ្មៅ​ដៃ ឬ​ដោយ​ទឹកសរសេរ​; ហៅ កៅស៊ូ​លុប ក៏បាន ។​

​ញ៉ាំង​

​អាយតនិបាត​

​ប្រើ​, បង្គាប់​
​គ្រូ​ញ៉ាំង​សិស្ស​ឲ្យ​រៀន​, ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ។ (​គួរ​កុំ​ច្រឡំ​ប្រើ​ជា គ្រូ​ញ៉ាំង​ឲ្យ​សិស្ស​រៀន​) ។​
​ញ៉ាំង​ឈ្លោះ គឺ​ញ៉ាំង​ជម្លោះ​ឲ្យ​កើតមានឡើង (​សម្រាប់​ប្រើ​ក្នុង​កាព្យ​)
​កុំ​នៅ​ញ៉ាំង​ឈ្លោះ​កុំ​ស្ដាប់​អសុរោះ កុំ​ស្ដាប់​អាស្រូវ កុំ​ដើរ​ពានស្កុន កុំ​ស្កាត់ច្រក​ផ្លូវ កុំ​ធ្វើស្រែ​ស្រូវ នៅ​ផ្លូវ​ដំរី ។ . . .(​សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ​) ។​

​ដលោក​

​នាមសព្ទ​

(​ព​. បុ​.) លោក​នេះ​, ឥធលោក (​ព​. កា​.)
​ធម៌​នេះ​ដំបូន្មាន រួមរក្សា​ប្រាណ ឲ្យ​បាន​ក្ដី​គាប់ ដលោក​បរលោក ហៅ​រស់​ពុំ​ស្លាប់ ធម៌​នេះ​ជា​ច្បាប់ ក្ដី​គាប់​បរិយាយ ។ . . . (​សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ នៃ​ព្រះរាជ​សម្ភារ​) ។ ព​. ផ្ទ​. បរលោក ។​

​តាំង​

​កិរិយាសព្ទ​

​តម្កល់​, ​ដាក់​ឲ្យ​ជា​របៀប​, ​ចាប់ផ្ដើម​ធ្វើ​, ​ឋិត​នៅ​, ផ្គត់ផ្គង់​អាត្មា​, ផ្ចង់​… ។ តាំងខ្លួន ផ្គត់ផ្គង់​ខ្លួន​ឲ្យ​មានផ្ទះ​លំនៅ ទ្រព្យធន កេរ្ដិ៍ឈ្មោះ​… ។ តាំងងារ ឲ្យ​ងារ ។ តាំងចិត្ត ផ្ចង់​តម្រង់​ចិត្ត​, ផ្គង​ចិត្ត ។ តាំងតុ ដាក់​របស់​ផ្សេងៗ​ជា​របៀប​មាន​លំអ សម្ងាច​ឲ្យ​មហាជន​មើល ។ តាំងទ័ព ក​ជា​កងទ័ព ។ តាំងធម៌ ចាប់ផ្ដើម​សូត្រធម៌​ចេញ​ថា​មុនគេ ។ តាំងធ្វើ ចាប់ធ្វើ ។ តាំងភ្នាល់ ផ្ដើម​ការ​ភ្នាល់​គ្នា​ដោយ​ដាក់​ក្រយាតំណាំង ។ តាំងរបស់
​ដាក់​របស់​សម្ងាច ឲ្យ​មហាជន​មើល ។ តាំងស្មារតី ផ្ចង់​, ប្រុងស្មារតី ។ តាំងហាង បង្កើត​ហាង​ដាក់​ទំនិញ​លក់ ។ ល ។​

នាមសព្ទ​

​តុ​តូច​ទាប សម្រាប់​អង្គុយ​ឬ​ថ្កល់​អ្វីៗ​
​តាំង​តម្កល់​សៀវភៅ​; គ្រែ​តាំង (​គ្រែ​និង​តាំង​) ។​

​នាមសព្ទ​

​ទួល​ក្នុង​ដងព្រៃ​; លុះ​ចំណេរ​កា​លត​មក​គេ​កាប់​ឆ្ការព្រៃ គាស់​រាន ធ្វើជា​ភូមិលំនៅ ឬ​គេ​កសាង​ជាវ​ត្ត​អារាម​លើ​ទួល​នោះ គេ​ហៅ​ភូមិ​ឬ​វត្ត​នោះ​ថា តាំង តាម​ឈ្មោះ​ដើម ដូចជា តាំងក្រសាំង​, តាំងគោក​, ​តាំងផ្លោច ជាដើម​ក្នុងប្រទេស​កម្ពុជា​យើង ។ ម​. ព​. ​ក្រាំង​, ខ្នារ ន​., ​ព្នៀត​, រលាំង​, ​អង្គ ន​. (​ព​. បុ​.) ទៀតផង ។​