ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ឆ្វាត់ឆ្វែង​

​កិរិយាវិសេសន៍​

​ដែល​ខ្វាត់ខ្វែង​
​ហើរ​ឆ្វាត់ឆ្វែង​, ប្រចៀវ​ហើរ​ឆ្វាត់ឆ្វែង​រក​ចំណី ។​

​ដាល​

​កិរិយាសព្ទ​

​រាល​ខ្លាំង​
​ភ្លើង​ដាល​
​ច្រឡោត​, រើ ដោយ​ផ្អើល​, ដោយ​ភ័យ​
​គោ​ដាល​, ដំរី​ដាល​
​នៅ​ក្ដៅ​
​ចំណី​នៅ​ដាល កុំអាល​ឲ្យ​ឆី គឺ​ចំណី​ដែល​កំពុង​ក្ដៅ​ខ្លាំង​កុំអាល​ស៊ី ( សាស្ត្រា​ច្បាប់ រាជនេតិ ) ។​

​ទ្រងាង​

​គុណសព្ទ​

​ធ្ងាង​
​ក្បាល​ទ្រងាង ។​

​ធី​

​កិរិយាសព្ទ​

(​សំ​. “​ទ្រទ្រង់​, កាន់កាប់​; ធ្វើ​ឲ្យ​សម្រេច​…” ) ប្រឡង​, ប្រណាំង​គ្នា​
​ធីចំណេះ (​ព​. សា​.) ។​

ស្រពាប់​

​គុណសព្ទ​

​ស្ងួត​បន្តិចៗ នៅ​សើម​ខ្លះ​ឬ​នៅ​ស្រស់​ខ្លះ​
​កុំ​បាច់​ហាល​ឲ្យ​ស្ងួត ឲ្យ​គ្រាន់តែ​ស្រពាប់​បាន​ហើយ ។​