​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ធ្មប់​

​នាមសព្ទ​

​ឈ្មោះ​មន្ត​អាសិរពិស​មួយ​ប្រភេទ ជា​គូ​គ្នា​នឹង​អាប​
​ត្រូវ​ធ្មប់​, មេ​ធ្មប់ ( ជា​ចំណេះ​អាក្រក់​ក្រៃ ហៅថា ទុព្វិជ្ជា ឬ ទុ​ព្វិ​ទ្យា​; សំ​. ទុ​រិ្វ​ទ្យា ) ។​

​ននះនរនាទ​

(—​ន​នាត​)

​កិរិយាវិសេសន៍​

​គគាត​, គឃ្លើន​, អង់អាច​កាត់​ជំនុំ​ចំណោម​ឥត​កោតក្រែង​
​ដើរ​ននះនរនាទ​; ដំណើរ​ននះនរនាទ ( សរសេរ​ក្លាយជា រនះរនាទ ក៏មាន ។ ម​. ព​. នរនាទ និង គគាត ផង ) ។​

​គុណសព្ទ​

​គគាត​, គឃ្លើន​, អង់អាច​កាត់​ជំនុំ​ចំណោម​ឥត​កោតក្រែង​
​ដើរ​ននះនរនាទ​; ដំណើរ​ននះនរនាទ ( សរសេរ​ក្លាយជា រនះរនាទ ក៏មាន ។ ម​. ព​. នរនាទ និង គគាត ផង ) ។​

​បក្សា​

(​ប័ក​-​សា​)

​នាមសព្ទ​

( សំ​.; បា​. ប​ក្ខា “​ចំណែក​ទាំងឡាយ​, ស្លាប​ទាំងឡាយ​,…” ) សត្វ​ស្លាប​ទាំងឡាយ (​ខ្មែរ​យើង​ប្រើ​តាម​ទម្លាប់ សំដៅ​ចំពោះតែ​ពួក​សត្វ​ស្លាប​ឈ្មោល​) ។​

​ព្រងាល់​

នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ​សំបក​ក្រាស់ ប្រើ​បុក​លាយ​នឹង​សាច់​ដូងទុំ ហើយ​រម្ងាស់​ធ្វើជា​ថ្នាំលាប​រមាស់​ឬ​កម ។​

​ស្រងាកស្ដាប់ផ្គរ​

(​ស្រ​ង៉ា​ក​—)

​នាមសព្ទ​

​ឈ្មោះ​បទ​ភ្លេងបុរាណ​ខ្មែរ​មួយ​មេ អ្នក​ច្រៀង​ផ្ដើម​ទំនុក​ថា ស្រងាកស្ដាប់ផ្គរ . . . ​ផ្គរលាន់​គ្រុមៗ . . . ។​