ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ខិត
នាមសព្ទ
ចំនួនសូត្រមួយដុំដែលដោះចេញពីអាក់
សូត្រមួយខិត ។
កិរិយាសព្ទ
កកិលចូលជិត
ខិតចូល ។
គូសចំណាំ
ខិតថ្នាំងដៃ ។
បរិវារសព្ទ
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យខំ
ខិតខំធ្វើការ គឺខំប្រឹងប្រែងធ្វើការមិនរួញថយ ។
កិរិយាសព្ទ
ដាក់កំហិត, ខាខាំង
ទៅណាក៏ទៅចុះ គ្មាននរណាខិតខាំងអ្វីទេ ( និយាយដោយស្រុក ) ។
មាន់រងាវ
នាមសព្ទ
ឈ្មោះពេលយប់ដែលមាន់តែងរងាវតាមចំណាំ
មាន់រងាវកុះ ពេលដែលមាន់រងាវកុះស្រុះគ្នាជិតភ្លឺ; មាន់រងាវទឹកជោរ ពេលដែលមាន់រងាវដំណាលនឹងវេលាទឹកសមុទ្រជោរមុនអធ្រាត្រ . . . ។
ស្រងាក
(—ង៉ាក)
កិរិយាវិសេសន៍
ដែលផ្ងាកមកក្រោយ; ដែលរួញរសាយចិត្តងាកថយក្រោយ ដោយមានទោមនស្ស
ចិត្តស្រងាក ឬ ស្រងាកចិត្ត; ដួលស្រងាក ។
គុណសព្ទ
ដែលផ្ងាកមកក្រោយ; ដែលរួញរសាយចិត្តងាកថយក្រោយ ដោយមានទោមនស្ស
ចិត្តស្រងាក ឬ ស្រងាកចិត្ត; ដួលស្រងាក ។
ឡេមឡឺម
កិរិយាវិសេសន៍
ដែលឡឺមចុះឡឺមឡើងរឿយៗ; ដែលរណេបរណឺបឡឺមៗ
ឈរឡេមឡឺម; មនុស្សឡេមឡឺម ។ ព. ទ. បុ. ប្រាជ្ញពុំស្មើប្រប បាក់ស្លឹកត្រចៀកខ្លប ពុំស្មើឡេមឡឺម អ្នកមានចំណេះពុំស្មើនឹងអ្នកផ្គាប់ផ្គុនអែបអប អ្នកបម្រើនឿយហត់ខ្លបខ្លាចជានិច្ច ពុំស្មើនឹងអ្នកមកធ្វើឡេមឡឺមៗម្ដងៗ (ចំពោះតែការលម្អៀង, បើមិនលម្អៀង ពុំពិតដូច្នោះទេ) ។
គុណសព្ទ
ដែលឡឺមចុះឡឺមឡើងរឿយៗ; ដែលរណេបរណឺបឡឺមៗ
ឈរឡេមឡឺម; មនុស្សឡេមឡឺម ។ ព. ទ. បុ. ប្រាជ្ញពុំស្មើប្រប បាក់ស្លឹកត្រចៀកខ្លប ពុំស្មើឡេមឡឺម អ្នកមានចំណេះពុំស្មើនឹងអ្នកផ្គាប់ផ្គុនអែបអប អ្នកបម្រើនឿយហត់ខ្លបខ្លាចជានិច្ច ពុំស្មើនឹងអ្នកមកធ្វើឡេមឡឺមៗម្ដងៗ (ចំពោះតែការលម្អៀង, បើមិនលម្អៀង ពុំពិតដូច្នោះទេ) ។
ឥសូរ
(អ៊ិ–)
គុណសព្ទ
(សំ. ក្ល.; សំ. ឦឝ្វរ; ខ្មែរប្រើ វ >ូ ; បា. ឥស្សរ) ដែលជាធំ, ជាចម្បង, ជាកំពូលលើគេ, ជាម្ចាស់លើគេ
ពង្សពុទ្ធង្កូរ ឥសូរកំពូល លើអស់អ្នកផង គោរពមាតា ពុំឲ្យមានហ្មង ពុំដែលកន្លង ទសពិធធម៌ថ្លៃ ។ ន. ព្រះសិវៈ; អ្នកធំ; អ្នកដែលជាចម្បងលើសអស់អ្នកផង, ម្ចាស់លើគេ, ម្ចាស់ផែនដី (ក្សត្រិយ៍ទ្រង់រាជ្យ); ចៅហ្វាយធំ។ ព្រះឥសូរ ព្រះសិវៈ (ព្រះឥសូរ ឬ ព្រះសិវៈ នេះជាទេវតា ឬជាព្រះស័ក្តិសិទ្ធិវិសេស មួយអង្គរបស់ ពួកព្រាហ្មណិក) ។ ព. កា. ថា : ឥសូរនារាយណ៍និងព្រះព្រហ្ម អ្នកជឿនិយមថា ស័ក្តិសិទ្ធិ ឯព្រះសម្ពុទ្ធទ្រង់ពិនិត្យ ឃើញថាការណ៍ពិតផ្សេងទៅវិញ។ ទ្រង់ឃើញអដ្ឋង្គិកមគ្គ ជាផ្លូវជៀងជាក់ត្រង់រលេញ ទើបលះចោលផ្លូវអមខាងចេញ ចំណេញបានត្រាស់ពោធិញ្ញាណ ។ខ្មែរសម័យបុរាណប្រើពាក្យ ឥសូរ ឬ ឦសូរ នេះជាគោរមព្រះបរមនាមនៃក្សត្រិយ៍ទ្រង់រាជ្យក្នុងរជ្ជកាលខ្លះក៏មាន, ដូចជា ក្សត្រិយេសូរ, បរមេសូរ ( តមកក្លាយជា បរមីសូរ ក៏មាន ) រាមេសូរ, នរេសូរ ( < សំ. ក្សត្រិយ, បរម, រាម, នរ + ឦឝ្វរ ) ជាដើម; ប្រើជាឋានន្តរមន្ត្រីក៏មាន, ដូចជា ពិពិធឦសូរ, ឥសូរមេត្រី, ឥសូរសម្បត្តិ ជាដើម ។