ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ វៀតណាមទំនងជានឹងស្វាគមន៍ពលរដ្ឋទី១០០លាននៅខែមេសា នេះបើតាមនាយកដ្ឋានពលរដ្ឋនិងស្ថិតិកម្លាំងពលកម្មនៅក្រោមអគ្គនាយកដ្ឋានស្ថិតិ(GSO)បានអះអាង។
មន្ត្រីនៅនាយកដ្ឋានខាងលើបាននិយាយថា ចំពេលមានការប្រកួតប្រជែងសេដ្ឋកិច្ចសកល ដែលគ្រប់ប្រទេសគិតគូរនិងចាត់ទុកកម្លាំងពលកម្មថាសំខាន់បំផុតដើម្បីធ្វើអោយការប្រកួតប្រជែងរបស់គេមានភាពល្អប្រសើរ ការចាប់កំណើតពលរដ្ឋទី១០០លានជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយសំរាប់វៀតណាម។
ពលរដ្ឋ១០០លាននាក់គួបផ្សំនឹងគោលនយោបាយទាក់ទាញដើម្បីលើកទឹកចិត្តការវិនិយោគនិងការអភិវឌ្ឍ បរិយាកាសនយោបាយមានស្ថិរភាពមួយនិងវប្បធម៌មួយបង្កប់នូវអត្តសញ្ញាណជាតិ វៀតណាមនឹងក្លាយជាប្រទេសគួរអោយចាប់អារម្មណ៍មួយនៅក្នុងក្រសែភ្នែករបស់មិត្តភ័ក្តិបរទេស ។
យោងតាមGSO ប្រជាពលរដ្ឋវៀតណាមមានចំនួន៩៩,២លាននាក់គិតត្រឹមថ្ងៃ១មេសា ឆ្នាំ២០២២។ជាមួយនឹងការចាប់កំណើតពលរដ្ឋទី១០០លាននៅពាក់កណ្តាលខែក្រោយ វៀតណាមជាផ្លូវការនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស១៥នៅក្នុងលោកដែលមានប្រជាជន១០០លាននាក់ឡើង។
ដើម្បីអបអរព្រឹត្តិការណ៍ពិសេសនេះ នៅពាក់កណ្តាលខែមេសា នាយកដ្ឋានស្ថិតិសហការជាមួយក្រសួងសុខាភិបាល ក្រសួងសន្តិសុខសាធារណៈនិងបណ្តាទីភ្នាក់ងារពាក់ព័ន្ធនឹងរៀបចំធ្វើសកម្មភាពមួយចំនួនរួមមានពិធីស្វាគមន៍ទារកទី១០០លាននិងការដើរដង្ហែក្បួនមួយផង៕
នៅពាក់កណ្តាលខែក្រោយ វៀតណាមនឹងក្លាយជាប្រទេសទីបីនៅអាស៊ីអាគ្នេយ៍ ដែលមានប្រជាពលរដ្ឋ១០០លាននាក់ឡើង