ដោយ:ទេពកង្រី/កំពង់ឆ្នាំង : នៅល្ងាចថ្ងៃទី១២ ខែមីនាឆ្នាំ២០២៣ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាការក្រហមខេត្តបានដឹកនាំក្រុមការងារនាំយកអំណោយកាកបាទ ក្រហមខេត្ត រដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងអំណោយសប្បុរសជនមកចែកជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ និងមានផលប៉ះពាល់ចំនួន ៤៥ គ្រួសារនៅក្នុងភូមិផ្សារ ឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ថ្លែងទៅកាន់ប្រជា ពលរដ្ឋថា លោកអភិបាលខេត្តបាននាំនូវការផ្ដាំផ្ញើសុខទុក្ខ និងចូលរួមសោកស្ដា យជាទីបំផុតពីសំណាក់លោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ចំ ពោះបងប្អូនប្រជាពលរដ្ឋចំនួន២៥ ខ្នងផ្ទះ មាន៣៦ គ្រួសារដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះនៅព្រឹកថ្ងៃទី ១២ ខែមីនានេះ ។
អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង ៤៥ គ្រួសារក្នុងពេលនេះរួមមានអំណោយរបស់សាខាកាក បាទក្រហមខេត្ត របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង របស់សប្បុរសជននិងរបស់ព្រះគ្រូចៅអធិការវត្តយាយទេពផងដែរដែលក្នុងមួយគ្រួសារៗទទួលបាន អង្គរ៤បេ ស្មើនិង ១៣០ គីឡូ , មី១កេះ, ត្រីខ២យួរ , ទឹកសុទ្ធ ២ កេះ , ឆ្នាំង២ ចាន១០ , តង់១ និងថវិកា ប្រមាណជាង ៧០ ម៉ឺនរៀល។
ករណីឆេះផ្ទះ លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងទទួល បន្ទុកការិយាល័យពន្លត់ និងបង្ការអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឲ្យដឹងថា ដើមហេតុចេញពីផ្ទះប្ដីឈ្មោះ ហ៊ន ប៊ុនលី អា យុ ៥៥ ឆ្នាំ ប្រពន្ធឈ្មោះ សា រ៉ាមុន្នី ជាអាជីវកឆ្អើរត្រីលក់មានផ្ទះថ្ម ២ល្វែងកម្ពស់២ជាន់ ដោយមានស្តុកត្រីឆ្អើទុរកលក់ សរុបជាប្រាក់ជាង ១៣ ម៉ឺនដុល្លារ និងបានស្តុកអុសទុកឆ្អើរត្រីរាប់រយម៉ែត្រគូប ក្នុងផ្ទះនិងក្រៅផ្ទះ ។
ដើមហេតុគឺភ្លើងបានឆេះរានត្រីឆ្អើ នៅម៉ោង ជាង ៧ ព្រឹ ក ហើ យបានឆេះរាលដាលឆេះយ៉ាងលឿនគឺប្រមាណតែ២០ នាទីគឺឆេះផ្ទះទាំង ២៥ ខ្នងអស់តែម្ដង។
ដោ យសារនៅផ្នែកខាងក្រោយនៃផ្ទះទាំង២៥ខ្នងខាង លើនេះ គឺមានព្រែកធំមួយ និងវាលលំហរធំបណ្ដា លឱ្យមានខ្យល់បក់បោកមកយ៉ាងខ្លាំងធ្វើឲ្យផ្ទះទាំង ២៥ ខ្នងឆេះយ៉ា ងលឿនបំផុត។ ក្រោយពីបង្កឲ្យភ្លើ ងឆេះផ្ទះ ប្ដីប្រពន្ធទាំង២នាក់បានវេចបង្វិចលុយកាក់រត់គេចខ្លួនបាត់។
ការខូចខាតឆេះផ្ទះសរុប ២៥ ខ្នង (ក្នុងក្នុងចំណោមផ្ទះនៅម្ដុំនេះសរុប ៤២ ខ្នងផ្ទះ) និងឆេះតូបលក់ដូរ ៦ តូប ដែលមានម្ចាស់សរុបចំនួន៣៦ គ្រួសារ ៕សរន / N