ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ស្វាយរៀងខាប់ សប្ដាហ៍នេះ មានចំនួន ៦ ប្រកួត។
សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សម្រាប់ពូល «ខ» ក្រុមដារ៉ូពិទូ Sport ឈ្នះក្រុមភូមិហ៊ីង ៤ទល់០ ក្រុម MST ស.ស.យ.ក. ស្មើក្រុមស្រុកស្វាយជ្រុំ ១ទល់១ ចំពោះពូល «គ» ក្រុមយុវជនគគីរសោម ស្មើក្រុម United Sez2 ៣ទល់៣។
ចំពោះការប្រកួតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ពូល «គ» ក្រុម ស.ស.យ.ក. ស្រុកចន្រ្ទា ស.ស.យ.ក. ស្រុកស្វាយទាប ១ទល់០ ។ ពូល «ឃ» ក្រុម ស.ស.យ.ក. ក្រុងស្វាយរៀង ឈ្នះក្រុមយុវជនជីភូ ២ទល់១ និងក្រុមយុវជនសាមគ្គី ឈ្នះក្រុមយុវជន ចុងព្រែក ២ទល់០ ។
ព្រឹត្តិការណ៍នេះ មានក្រុមបាល់ទាត់ ចូលរួមប្រកួតចំនួន ២១ ក្រុម បែងចែកជា ៤ ពូល រួមមាន៖ ពូល ក មាន ៦ ក្រុម (ព្រះខ័នរាជស្វាយរៀង U15, RED BULL U15, យុវជនសង្កាត់ស្វាយតឿ, ស.ស.យ.ក. ស្រុករមាសហែក, គោព្រៃ ភូមិស្វាយធំ, ស.ស.យ.ក. ស្រុករំដួល)។
ពូល ខ មាន ៥ ក្រុម (ដារ៉ូពិទូ Sports FC, ភូមិហ៊ីង, MST FC, ស.ស.យ.ក. ស្រុកស្វាយជ្រំ, ត្នោត FC ។ ពូល គ មាន ៥ ក្រុម យុវជនគគីរសោម U15, UNITED SEZ U15, ស.ស.យ.ក. ស្រុកចន្ទ្រា, ស.ស.យ.ក. ស្រុកស្វាយទាប, សសយក ស្រុកកំពង់រោទិ៍។
ពូល ឃ មាន ៥ ក្រុម ស.ស.យ.ក. ក្រុងស្វាយរៀង, យុវជនជីភូ, យុវជនសាមគ្គី U15, យុវជនចុងព្រែក, ពិសីព្រែកប្រសូត។
ការប្រកួតរៀបចំឡើងរៀង រាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ដោយក្នុង ១ថ្ងៃ ធ្វើការប្រកួតចំនួន ៣ ប្រកួត។ ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ លើកទី១ ឆ្នាំ២០២៣ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ ដោយ ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង៕/V/r