ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Cambodian League Cup សប្ដាហ៍ទី៥ នេះ មាន ប្រកួតគឺថ្ងៃសៅរ៍ទី១១ មីនា មាន ប្រកួត និងថ្ងៃអាទិត្យ មាន ប្រកួតដែរ។

សម្រាប់ ប្រកួត ថ្ងៃសៅរ៍ទី១១ មីនា ក្រុមអគ្គិសនីកម្ពុជា ចាញ់ក្រុមបឹងកេត ១ទល់២ ក្រុមខេត្តកោះកុង ប្រកួតស្មើព្រៃវែង ១ទល់១និងក្រុមសមាគមបាល់ទាត់កងយោធពល ខេមរភូមិន្ទ ចាញ់ក្រុម វិសាខា ០ទល់៣។

ចំពោះ ប្រកួត ថ្ងៃអាទិត្យទី១២ មីនា វិញនោក្រុមនគរបាលជាតិ ចាញ់ក្រុមព្រះខ័ន រាជស្វាយរៀង ១ទល់៥ ក្រុម ISI ដង្កោសែនជ័យ ចាញ់ក្រុមសូលទីឡូអង្គរ ២ទល់៣ ក្រុមណាហ្គា ចាញ់ក្រុមភ្នំពេញក្រោន ១ទល់២។

ជំនួបរវាងក្រុមភ្នំពេញក្រោន ជាមួយណាហ្គា បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលជាលទ្ធផល ភ្នំពេញក្រោន ឈ្នះណាហ្គា ២ទល់១។ ការប្រកួតរបស់ក្រុមទាំងពីរ ក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះណាហ្គា បាននាំមុខមុន ១គ្រាប់ ដែលស៊ុតបញ្ចូលទី ដោយកីឡាករ CRISTIAN ពាក់លេខ២៣ នៅនាទីទី២៣។ មកដល់តង់ទី២ ក្រុមភ្ញៀវភ្នំពេញក្រោន បានវាយបកវិញ គ្រាប់ ដោយកីឡាករ NIETO RONDON ពាក់លេខ១០ នៅនាទីទី៥៣ និងនាទី ៧០។

៥ប្រកួតរបស់ក្រុមណាហ្គា ឈ្នះ ប្រកួត ស្មើ១ និងចាញ់១។ ចំពោះ៤ ប្រកួតរបស់ភ្នំពេញក្រោន ឈ្នះទាំង ប្រកួត៕/V-PC